​ខេត្តបន្ទាយមានជ័យ រយៈពេលមួយថ្ងៃលង់ មានមនុស្សលង់ ទឹកស្លាប់៥នាក់ ឆក់ខ្សែភ្លើងស្លាប់១នាក់ និងរន្ទះបាញ់ស្លាប់១ក្បាល

(ខេត្តបន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ ក៏មានមនុស្សក្មេងចាស់ ស្លាប់ចំនួន៦នាក់ ក្នុងនោះមនុស្ស ក្មេងចាស់៥នាក់ស្លាប់ដោយ សារលង់ទឹកនៅទី កន្លែងដោយឡែកពីគ្នា ១នាក់ទៀតស្លាប់ដោយ ឆក់ខ្សែភ្លើងនិង សត្វគោ១ក្បាល ស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ ។

តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាករណី ទី១នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ មានឈ្មោះម៉ន វួន ភេទប្រុសអាយុ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹងចុះ ងូតទឹកកំពុងឡើងជន់ បណ្តាលឲ្យលង់ស្លាប់ ករណីទី២នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ក្មេងប្រុសឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ នៅភូមិភូមិព្រះស្រែ ឃុំ តាឡំ ស្រុកមង្គលបូរី បានលង់ទឺកស្លាប់ពេល ដែលក្មេងរង គ្រោះទៅលេងទឹកហូរ ករណីទី៣នៅវេលា ម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី១៥ខែតុ​លា  មាន២នាក់ម្តាយនិង កូនបានលង់ទឹកស្លាប់ នៅចំណុចអាងគ្រុឌ។

ដំបូងមានឈ្មោះសន ស្រីអឿង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានដើរឆ្លងទឹកហូរទៅបេះ ម្ទេសពេលនោះក៏រអិលជើង ដួលបណ្តាលទឹកហូរកួច ឃើញដូច្នេះម្តាយឈ្មោះលីន សាងភេទស្រីអាយុ៤២ឆ្នាំ បានចុះទៅជួយត្រូវបាន លង់ស្លាប់ទាំង ២ នាក់ករណីទី៤នៅវេលា ម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៥ខែតុលា មានក្មេងស្រី១នាក់ ឈ្មោះ វិន មេសា អាយុ០១ឆ្នាំ៤ខែ នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ បានលង់ ទឹកស្លាប់ ពេលបងប្រុសអាយុ១១ឆ្នាំ នាំមកលេងនៅមុខផ្ទះ ។

តាមតួលេខរបស់ស្ន ងការដ្ឋាន ជនរងគ្រោះដែលស្លាប់ ដោយសារលង់ទឹក ចាប់ពីមានទឹកជំនន់ មកទល់ថ្ងៃទី១៥ខែតុលានេះ បានកើនឡើង១១នាក់ ហើយ។

របាយការណ៍បានបង្ហាញ ទៀតថានៅវេលាម៉ោង ៤ល្ងាចថ្ងៃទី១៥ខែតុលា មានភ្លៀងធ្លាក់លាយ​ឡំ និងផ្គររន្ទះ ពេលនោះសត្វគោ០១ក្បាល ត្រូវរន្ទះបាញ់បណ្តាល ឲ្យស្លាប់ភ្លាមៗ ខណៈកំពុងដើរស៊ីខ្មៅ នៅចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ។

ដោយឡែក នៅវេលាម៉ោង ៨យប់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០ មានឈ្មោះនី  ណុយ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានឆក់ចរន្តអគ្គីសនីស្លាប់ ខណៈពេលជនរងគ្រោះ ដើរទៅផ្ទះបាយស្រវា បើកកុងតាក់ភ្លើងប៉ះ ចំខ្សែភ្លើង​ដាច់បណ្តាលឲ្យ ឆក់ស្លាប់ខណៈពេលបញ្ជូន ទៅមន្ទីរពេទ្យ៕ វ៉ាន ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *