លោក ជាវ តាយផ្ដល់ជូន សម្ភារៈបរិក្ខារ ដល់អនុសាខាកាកបាទ ក្រហមត្រៀមបម្រើ សកម្មភាពមនុស្សធម៌

(ខេត្តកំពត)៖ សម្ភារៈបរិក្ខារ រួមមាន អាវពោងចំនួន១៦០អាវ ទឹកជែលលាង សម្អាតដៃចំនួន៨០កេសស្មើនឹង ២០០០ដប ជាអំណោយ សប្បុរសធម៌ កាកបាទក្រហមកម្ពុជា ។ នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ត្រូវបានលោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត និងជាអភិបាលខេត្ត បានប្រគល់ជូនដល់ អនុសាខាកាកបាទក្រហមក្រុង ស្រុក ដែលមានអភិបាល ក្រុងស្រុកទាំង៨ ចូលរួមទទួល ដើម្បីយកទៅត្រៀម បម្រើក្នុងហេតុការណ៍ សកម្មភាពមនុស្សធម៌ ពិសេសបម្រើដល់សកម្មភាព ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះជំនន់ទឹកភ្លៀងកើត ឡើងឬដោយប្រការ ចាំបាច់ផ្សេងៗ រួមនឹងការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ ។

អំណោយដែលបាន បែងចែកប្រគល់ជូនដល់ អនុសាខាកាកបាទ ក្រហមទាំង៨ក្រុងស្រុក រួមមាន ក្នុងមួយក្រុង ស្រុកទទួលបាន អាវពោងចំនួន ២០អាវ ទឹកជែលលាង សម្អាតដៃ ចំនួន១០កេស ថ្មើរនឹង២៥០ដប។

មានប្រសាសន៍នៅក្នុង ឱកាសនោះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត និងជាអភិបាលខេត្ត បានកោតសរសើរចំពោះ ការយកចិត្តទុកដាក់ របស់អនុសាខា កាកបាទក្រហម ក៏ដូចជាអាជ្ញាធរ ក្រុងស្រុកទាំងអស់ ដែលកន្លងមកតែងតែបាន អនុវត្តសកម្មភាព ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការ ឬសាសនាឡើយ  ស្របតាមប្រសាសន៍ ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា  បានទាន់ពេលវេលាឆាប់រហ័ស និងចំគោលដៅយ៉ាង មានប្រសិទ្ធភាព។

លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់ អាជ្ញាធរក្រុងស្រុក ដោយបានបញ្ជាក់ថា បើទោះបីក្នុងខេត្តកំពតពេលនេះ ស្ថានភាពទឹកភ្លៀង មិនបានធ្វើឱ្យប៉ះពាល់ដល់ ជីវភាពរស់នៅ និងផលដំណាំ សត្វពាហនៈរបស់ ប្រជាពលរដ្ឋធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ក៏សូមឱ្យ អាជ្ញាធរក្រុងស្រុកទាំង អស់ត្រូវបន្តការយក ចិត្តទុកដាក់តាម ដានស្ថានភាពទឹកភ្លៀងនៅមូល ដ្ឋានឲ្យបានជាប្រចាំ ។

ហើយបើមានសភាពការណ៍កើត ឡើងនៅក្នុងមូលដ្ឋាន សូមអោយអាជ្ញាធរ ចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ឲ្យបានជាប្រញាប់ ឬត្រូវរាយការណ៍មកថ្នាក់ លើដើម្បីរួមគ្នាជាកម្លាំង សរុបមធ្យោបាយសរុប និងមានវិធានការសរុបក ក្នុងការដោះស្រាយឲ្យបានជាបន្ទាន់ មិនត្រូវទុកឲ្យបញ្ហាកើតឡើង នៅក្នុងមូលដ្ឋាន ដោយអាជ្ញាធរមាន សមត្ថកិច្ចមិនបានដោះស្រាយ និងចាប់វិធានការជួយដល់ ប្រជាពលរដ្ឋបាន ទាន់ពេលវេលាឡើយ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក៏ដូច ជាអនុសាខាកាកបាទក្រហម គ្រប់ក្រុងស្រុកទាំងអស់ ក្រោយពីទទួល បាននូវសម្ភារៈបរិក្ខានេះ ត្រូវយកទៅប្រើប្រាស់ ក្នុងសកម្មភាពមនុស្ស ធម៌ជួយដល់ប្រជាពលរដ្ឋ ឱ្យបានចំគោលដៅ និងមានប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *