លោក​វរសេនីយ៍ឯក ផង់សុភាព អធិការនគរបាល ស្រុកថ្មគោល រួមទាំងមន្ត្រីក្រោម ឳវាតចុះជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរង គ្រោះដោយសារ ទឹកជំនន់ក្នុងឃុំមួយចំនួន ជាប់និងស្រុកបវេល យកមកកាន់ទីទួល មានសុវត្ថភាព

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ ២០២០កម្លាំងនគរបាល ស្រុកថ្មគោលដឹកនាំ ដោយលោក វរសេនីយ៍ ផង សុភាព អធិការនគរបាល ស្រុកថ្មគោលរួមទាំង មន្ត្រីក្រោមឳវាតចូល រួមជាមួយ កម្លាំងនគរបាលនៃ ស្នងការនគរបាល ខេត្តបាត់ដំបងដឹក នាំដោយលោក ឧត្តមសេនីត្រី គឹម មនោ ស្នងការរង ខេត្តបាត់ដំបង បានចុះជួយសង្គ្រោះ ប្រជាពលរដ្ឋដែល រងគ្រោះដោយសារទឹក ជំនន់ដោយសាទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំជាប់និង ស្រុកបវេល។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាដោយមានការណែ នាំពីលោកឧត្តមសេនីយ៍ សាតគឹមសានស្នង ការនគរបាលខេត្ត បាត់ដំបងកម្លាំងនគរបាល ស្រុកថ្មគោលដឹកនាំ ដោយលោកវរសេនីយ៍ ឯផងសុភាព អធិការស្រុកថ្មគោលរួម ទាំងមន្ត្រីនគរបាលក្រោម ឳវាតចូលរួមជាមួយ កម្លាំងនគរបាលខេត្ត បាត់ដំបងក្រោមការ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីគឹម មនោស្នងការរងខេត្ត បាត់ដំបងដើម្បីចុះ ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរង គ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងនៅក្នុងមួយ ចំនួនជាប់និងភូមិ សាស្ត្រស្រុកបវេល។

សមត្ថកិច្ចបានប្រាប់អោយដឹង ទៀតថាក្នុងការចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារទឹកជំនន់ទឹកភ្លៀង នេះកម្លាំងបានប្រើប្រាស់ ទូកនិងកាណូតម៉ាស៊ីន ជាច្រើនគ្រឿងដើម្បីជួយដឹង ជញ្ជូនប្រជាពលរដ្ឋនិងសម្ភារៈជន្លៀសយកមកដាក់នៅទីទួលដែលមានសុវត្ថភាព។

សូមបញ្ជាក់ផងដែលថា ឃុំមួយចំនួនក្នុងស្រុកថ្មគោល ដែលនៅជាប់និង ស្រុកបវេលត្រូវបានជន លិចលង់ជាបណ្តើរ ហើយដោយសារទឹកភ្លៀង ធ្លាក់អស់រយះពេលជា ច្រើនថ្ងៃជាប់គ្នាផងដែរ។ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *