ក្មេងស្រីក្រមុំម្នាក់ទៅ មើលទឹកស្រែជាមួយ ជីតានិងបងប្រុស២នាកទៀត ស្រាប់តែដើរធ្លាក់ចូល លូក្នុងប្រឡាយបណ្តាល ឲ្យស្លាប់យ៉ាងអាណោចអាធ័ម

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្រីក្រមុំម្នាក់ទៅមើល ទឹកស្រែជាមួយនិងជីតា និងបងប្រុស២នាក់ ទៀត ស្រាប់តែដើក ធ្លាក់ចូលលូក្នុងប្រឡាយ បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័មនៅ វេលាម៉ោង១រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ នៅចំណុចភូមិកស្វាយ ចម្ងាយ៥០០ម៉ែត្រ ហៅប្រឡាយតូ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុក មង្គលបូរីបានប្រាប់ អ្នកយកព័ត៌មានឲ្យ ដឹងថាជនរងគ្រោះមានឈ្មោះ អ៊ុ វណ្ណរួយ ភេទស្រី​ អាយុ១៧ឆ្នាំ នៅភូមិកស្វាយ​ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុកមង្គលបូរី បានប្រាប់បញ្ជាក់ឲ្យដឹង បន្តទៀតថានៅមុនពេល កើតហេតុនោះ ជនរងគ្រោះបានដើរ ទៅស្រែ៣នាក់ជីតា និងបងប្រុស២នាក់ ទៀតឈ្មោះ វណ្ណរួយ​ និងឈ្មោះ វណ្ណនីន ដើម្បីទៅមើល ទឹកស្រែនៅចម្ងាយពី កន្លែងកើតហេតុ ប្រហែល៣០០ម៉ែត្រពេល ទៅដល់ស្រែជីតានិង បងប្រុសពីរនាក់ទៀត បានវិលត្រឡប់មក ផ្ទះវិញពេលដល់ពាក់ កណ្ដាលផ្លូវមិនឃើញ ប្អូនស្រីរងគ្រោះមក ពីក្រោយតាមគាត់ ទៅរកស្រាប់តែប្រទះ ឃើញប្អូនស្រីធ្លាក់ ចូលនិងលូទឹកប្រឡាយ ជីតាបានចុះរាងក៏ ឃើញជនរងគ្រោះ ហើយក៏បីមកដាក់ លើគោកជួយសង្គ្រោះ តែអនិច្ចាក្មេងស្រីនោះ បានស្លាប់បាត់បង់ ជីវិតបាត់ទៅហើយ។

សពត្រូវបានបងប្រុស និងជីតាបីយកមកផ្ទះ ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *