ផ្ទះប្រជាពលរដ្ឋចំនួន៤ឃុំ ក្នុងស្រុកសំពៅលូន រងកាលិចលង់ដោយ សារជំនន់ទឹកភ្លៀងត្រូវ បានអាជ្ញាធរជំលៀស រកទីទួលមានសុវត្ថភាព

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០ គណៈបញ្ជាការ ឯកភាព ស្រុកសំពៅលូន​ ដឹកនាំដោយលោក ត្រៃ រ័ត្នអភិបាលរង ស្រុកសំពៅលូន លោកវរសេនីយ៍ឯក ឈឹម សំណាង មេបញ្ជាការស្តីទី សឹករងស្រុកនិង កម្លាំងនគរបាល ការពារព្រំដែន គោកលេខ៨១៧ បានចុះជួយប្រជា ពលរដ្ឋដែលរង គ្រោះចំនួន៤ឃុំ ដោយសារទឹកជំនន់ ទឹកភ្លៀងធ្លាក់ជាប់ គ្នាជាច្រើនថ្ងៃ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាដោយមានភ្លៀង ធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្ករអោយមានទឹកជំនន់ ធ្វើអោយផ្ទះប្រជាពរដ្ឋ ដែលនៅជាប់អូរព្រំ ដែនកម្ពុជាថៃរង ការលិចលង់ធ្វើអោយផ្ទះខ្លះ ពិបាកក្នុងការរស់នៅហើយ ត្រូវចំរេចចាក់ចេញ ទៅរកទីទួលដែល មានសុវត្ថភាព។

សមត្ថកិច្ចបានបញ្ជាក់ អោយដឹងទៀតថា ផ្ទះប្រជាពលរដ្ឋក្នុង ឃុំចំនួន៤ដែលកំពុង រការលិចលង់ដោយសារ ទឹកជំនន់ទឹកភ្លៀង មានឃុំ អង្គរបាន ឃុំសន្តិភាព ឃុំសេរីមានជ័យនិង ឃុំជ្រៃសីមា។

បច្ចុប្បន្នប្រជាពលរដ្ឋដែល រងការលិចលង់ផ្ទះ សម្បែងដោយសារ ទឹកជំនន់ទឹកភ្លៀងនោះ ត្រូវបានអាជ្ញាធរ ស្រុកសំពៅលូនរួមទាំង សមត្ថកិច្ចបានជំលៀស ខ្លួនយកមកកាន់ទីទួល មានសុវត្ថភាពនារសៀល ថ្ងៃនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *