លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ធ្វេីអោយ ខូចខាត ដោយ ចេតនា យក ដប ទឹកក្រូច គប់ កញ្ចក់ រថយន្ត

បាត់ដំបង៖ ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក ឧត្ដមសេនីយ៍ ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២០ វេលម៉ោង ២២:៤៥ នាទី នៅចំណុច ភូមិ សូភី១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ធ្វេីអោយ ខូចខាត ដោយ ចេតនា ( យក ដប ទឹកក្រូច គប់ កញ្ចក់ រថយន្ត ) ក្នុងករណីជាក់ស្ដែងនិង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ សៀង សំ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិ រំចេក ៣ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព យក ដប ទឹកក្រូច គប់ ទៅ លេី កញ្ចក់ រថយន្ត របស់ ជនរងគ្រោះ ឈ្មោះ ម៉ាន់ រ៉ គីម ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិ បឌិន នៀវ សង្កាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន បណ្តាល ឲ្យ បែក កញ្ចក់ រថយន្ត ផ្ទាំង ខាង ក្រោយ
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានដកហូតរួមមាន
– ដប ទឹកក្រូច ចំនួន ០២ ដប
បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *