រន្ធត់ណាស់ឪពុកម្ដាយកូនតូចបានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុភ្លាមៗដោយសារជួបគ្រោះថ្នាក់ចរាចរណ៍.

ខេត្តក្រចេះ៖ មករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងនិងម៉ូតូបណ្ដាលឱ្យឪពុក ម្តាយ និងកូនប្រុស បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា: គ្រោះថ្នាក់នេះកើតឡើងនៅ វេលាម៉ោង ១៨.១៥នាទី នាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ តាមបណ្តោយផ្លូវជាតិលេខ៧ ជិតព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
បានបន្តឲ្យដឹងទៀតថា: រថយន្តបង្កម៉ាក camary ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ: 2A: 2100 រថយន្ត និង ម៉ូតូជនរងគ្រោះខ្ទេចមើលលែងស្គាល់ ខណ:ពេលបើករបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា ដោយរថយន្តបង្កបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅ ទៅត្បូង ដល់ចំណុចកើតហេតុរថយន្ត បានបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ០៣នាក់ ឪពុក ម្ដាយ ព្រមទាំងកូនប្រុស ស្លាប់បាត់បង់ជីវិតសពបែកជាបំណែកៗ ចំណែករថយន្តបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងម៉ូតូខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះសពជនរងគ្រោះទាំង០៣នាក់ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បច្ចុប្បន្ន សមត្ថកិច្ចបានស្ទូចយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំបូរ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយ បន្តតាមនិតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *