ប្រភពបែកធ្លាយពីប្រជាពលរដ្ឋនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ម្នាក់ដើរជំរិតទារលុយពីគោយន្តកន្ត្រៃហៅកាឡេថងដឹកឈើនៅក្នុងភូមិ៩៩ កែងអូល្អក់ឃុំមានរិទ្ធ

ខេត្តកំពង់ធំ÷ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០បានបែកធ្លាយព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិ៩៩កែអូល្អក់មកថា មាននាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ម្នាក់ដែលគេស្គាល់ឈ្មោះថា លោក(ម៉ុកណារិន)ជាអ្នកប្រមូលលុយពីប្រជាពលរដ្ឋករសុីអនុផលព្រៃឈើសណ្តាន់ ប្រភពបានបន្តទៀតថាលោក(ម៉ុកណារិន)នេះបានដើរជំរិតទារប្រាក់តាមគោយន្តកន្ត្រៃ(ហៅកាឡេថង)ដឹកបទល្មើសព្រៃឈើជារៀងរាល់យប់រាល់ថ្ងៃនៅក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង។

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា គោយន្តកន្ត្រៃមួយគ្រឿងត្រូវបង់លុយឲ្យទៅលោក.ម៉ុកណារិនចំនួន១០ម៉ឺនរៀល ជាតាមធម្មតាប៉ុន្តា ថ្ងៃកន្លងមកនេះបានជំរិតយកលុយពីគោយន្តកន្ត្រៃ ក្នុងមួយគ្រឿងទាយកតម្លៃ២០ម៉ឺនរៀល ចេះតែដើរចង្រិតយកលុយមិនមានការបង្រ្កាបម្ដងណាឡើយមូលហេតុនេះហើយបានជាព្រៃឡង់រលាយជិតអស់ដោយសារស្នាដៃលោកមេព្រៃម៉ុកណារិន។

ប្រជាពលរដ្ឋដែលមានវិស្ស័យទៅលើធនធានធម្មជាតិព្រៃឈើបានបញ្ជាកបន្ថែមទៀតថាលោកម៉ុកណារិននេះជាអ្នករកចំណូលឲ្យផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ប៉ុន្តែអ្វីដែលហួសចិត្តនោះនិយាយមិនចេញគឺបទល្មើសចេញមកជារៀងរាល់យប់លោកនិងមន្ត្រីផ្សេងៗទៀតនៅក្នុងស្រុកសណ្ដាន់មិនខ្ចីអើពើបង្ក្រាបដេកចាំស្ដាប់តែទូរសព្ទរោទិ៍យកលុយពីឈ្មួញតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋសូមឲ្យលោក(ប៊ុនសុធី)នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមេត្តាមើលមន្ត្រីក្រោមឱវាទរបស់លោកផងទានឬក៏លោកមានការការឃុបឃិតគ្នាជាប្រព័ន្ធបានជាមិនមានការបង្ក្រាបរាល់បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ។ឬក៏ពាក្យចាស់លោកពោលថាកន្ទើរធំប្រឡំដេកហើយមើលទៅលោករដ្ឋបាលព្រៃឈើស្រុកសណ្តាន់អើយ៕ដោយអ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *