លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃរបបស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ ចូលរួមកម្មវិធីបុណ្យសពលោក ឡេង ហ៊ អតីតស្នងការនគរបាល

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃរបបស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ និងលោកអធិការ អធិការរងក្រុងដូនកែវ ចូលរួមកម្មវិធីបុណ្យសពលោក ឡេង ហ៊ អតីតស្នងការនគរបាលខេត្តតាកែវ ដែលទទួលមរណៈភាពកាលពីវេលាម៉ោង២០និង៣៥នាទីយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០ ដោយជម្ងឺលើសសំពាធឈាម ព្រមទាំងយកបច្ច័យចូលបុណ្យ ចំនួន១.០០០.០០០៛(មួយលានរៀល)ជូនដល់លោកស្រី កែវ ចំរើន ត្រូវជាភរិយានៃសព នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះសំណាល និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ អាឡោះអាល័យ សោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី បាត់បង់ឪពុក ជាអតីតថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ ធ្លាប់មានស្នាដៃល្អចូលរួមបំរើប្រទេសជាតិកន្លងមកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *