កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ចុះឆែកឆេរ ផ្ទះជួលមួយកន្លែងរកឃើញវត្ថុដែលសង្ស័យថាជាសារធាតុញៀន

ខេត្តមណ្ឌលគិរី:នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យឆែកឆេរលំនៅដ្ឋាន និងដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកធ្វើការឆែកឆេរលំនៅដ្ឋាន(ផ្ទះជួល) ក្នុងសំណុំរឿងរបស់ជនត្រូវចោទឈ្មោះដារី និងឈ្មោះ ជា ផាលីណែត) នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។លទ្ធផលនៃការឆែកឆេរ (លើកទី២) បានរកឃើញសារធាតុសង្ស័យថាជាមួយសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាម នៅក្នុងកូនធុងបាស់។
•បានដកហូតវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាមួយសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាមមក (ថ្លឹងរួច)
២.កូនធុងបាស់ ចំនួន០១គ្រឿង។
ករណីនេះវត្ថុតាងខាងលើ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ជាអ្នកកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *