ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ:នៅរសៀល ថ្ងៃអង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ លោក ឧត្តមសេនីយ៍ត្រី (សិទ្ធិ ឡោះ) ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរ ដោយ លោក ឧត្តមសេនីយ៍ត្រី (នូ ជី វ័ន្ត) ស្នងការរង ទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌ លោក ស្នងការរង មន្ត្រីនគរបាល ជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ។

នៅក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី (សិទ្ធិ ឡោះ) ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក៏បាន
ប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនដល់គ្រួសារសព លោក ព្រិន្ទបាលទោ អួង វិសាល ដែលមរណៈភាពកាលពីថ្ងៃទី ២២ ខែកក្តដា ឆ្នាំ២០២០ ចំនួន៦,០០០,០០០រៀល
ផងដែរ ៕ មុត ចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *