ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើងម៉ាកAK47ចំនួន២ដើម ត្រូវគេយកមកបោះចោលនៅ ក្នុងព្រៃ

ខេត្តព្រះសីហនុ : ប្រភពពីប្រជាពល រដ្ឋរសនៅក្នុង ភូមិលេខ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ នៅវេលា ម៉ោង ប្រហែលជាង៣ ទៀបភ្លឺនៅ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២០ គាត់បាន ប្រទះឃើញ កាំភ្លើងម៉ាកAK47 ចំនួន ២ ដើមត្រូវគេយកទៅបោះចោលនៅក្នុងព្រៃ មួយកន្លែងជាប់ និងផ្លូវឡើង ភ្នំ ហើយក៏បានរាយការណ៍មកសមត្ថកិច្ច។
ភ្លាមភ្លាមនោះផងដែរ លោកឧត្តមសេនីយ៍ទោ (ជួន ណារិន្ទ )ស្នងការនគរបាលខេត្តព្រះសីហនុ ដោយ មានកិច្ចសហការល្អពីប្រជាពលរដ្ឋ កាលពីម៉ោងជិត៣ ទៀបភ្លឺថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនគរបាលចុះទៅដល់កន្លែងកើតហេតុបានត្រួតពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់ហើយបានយកកាំភ្លើង ម៉ាក AK47 ចំនួន២ដើម ដែលដែលជនមិនស្គាល់មុខបានយកទៅបោះចោលត្រង់ចំណុចតាមផ្លូវឡើងលើភ្នំ យកមករក្សាទុកនិងកំពុងស្រាវជ្រាវបន្តដើម្បីកំណត់មុខសញ្ញា។ លោក(ជួនណារិន្ទ )ស្នងការនគរបាលខេត្តព្រះសីហនុលោកបានបន្តឲ្យដឹងថា អាវុធអាវុធម៉ាកAK47 ចំនួន ០២ដើមនេះ មានបង់កាំភ្លើងចំនួន ០២ និង គ្រាប់ចំនួន ១១គ្រាប់ នៅថ្មីប្រហែល 60 ភាគរយហើយបច្ចុប្បនកម្លាំង បានយកមករក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្ត តាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *