លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានចាត់តាំងលោក វរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរង ដឹកនាំកម្លាំងសហការចុះជួយច្រូតស្រូវប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរង ដឹកនាំកម្លាំងសហការជាមួយកម្លាំងទិសទី១បន្ទាយមានជ័យ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ស្មើ៤,៥ ហិកតាដែលកំពុងរងគ្រោះដោយសារមានភ្លៀងធ្លាក់បង្កឲ្យមានទឹកជំនន់លិចស្រូវប្រជាពលរដ្ឋ ស្ថិតក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។គួរបញ្ជាក់ផងដែរថាអាជ្ញាធរនៅក្នុងខេត្តបន្ទាយមានជ័យលោកតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាចម្បង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *