បែកធ្លាយ លោក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃិបឃិតលួចយកដី សាធារណៈរបស់រដ្ឋលក់យកលុយចែកគ្នាដាក់ហោប៉ៅយ៉ាងស្ងៀមស្ងាត់

ខេត្តកំពង់ធំ :បែកធ្លាយ មេ បញ្ចា ការរង កងរាជអាវុធហត្ថ ខេត្ត កំពង់ធំ លោក (យី សំ អូន )បាន យកដី ព្រលានយន្តហោះវល្លិ៍យាវ ស្ថិត ក្នុង ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាដីសាធារណៈរបស់ រដ្ឋ ឃុបឃិត គ្នា លក់ យកលុយចែកគ្នាយ៉ាង ស្ងៀមស្ងាត់ មិន ព្រួយបារម្ភ ខ្លាច រអាពីសំណាញ់ច្បាប់បន្តិចសោះឡើយ រហូតពេលនេះ ខណៈពេលដែល ក្រុម ឆ្លៀតឱ កាសបោះបង្គោ លជាដី ឡូត៍ សំរាប់ លក់ ទើប ធ្វើឲ្យមាន ការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ ថ្នាក់ដឹកនាំ ខេត្ត កំពង់ធំ។

ឯកឧត្តម( សុខ លូ) អភិបាល នៃ គណៈ អភិបាលខេត្ត កំពង់ធំ ចាត់ អោយ ក្រុម ការងារ ចម្រុះ ជាច្រើន រូប ដឹកនាំ ដោយ ឯកឧត្តម( សុខ ហៃ) អភិបាលរង ខេត្ត ចុះ ស្រាវជ្រាវ ហើយ បាន ដក បង្គោល ចេញ និង កាយ ប្រឡាយ ជុំវិញ ដី ព្រលានយន្តហោះ ដើម្បី ថែរក្សា សម្បត្តិ របស់ រដ្ថ វិញ ។

ប្រភព ព័ត៌មាន ពី ប្រជាពលរដ្ឋ ដែល មាន ដី នៅ ទីនោះ បាន បង្ហើប អោយដឹងថា លោលោកវីរសេនីយ៍ឯក( យី សំ អូន )មេ បញ្ចា ការរង កងរាជអាវុធហត្ថ ខេត្ត កំពង់ធំ កន្ល ង មក គឺ បាន លក់ ដី ចំនួន ពីរ ប្លង់ ដែល ប្លង់ ទី មួយ មាន ទំហំ .2.9937/ha
ដែល មាន ចំណុច UTM
1.491971.1412364
2.491898.1412293
3.491695.1412534
4.491762.1412534
ចំណុច ប្លង់ ទី 2 មាន ទំហំ .18869m
ដែល មាន ចំណុច UTM
1.491779.1412178
2.491853.1412250
3.491661.1412366
4.491623.1412298

ក្នុង តម្លៃ១២ ម៉ឺន ដុល្លា ទំហំ ដី របស់ លោក វីរសេនីយ៍ ឯក (យី សសំអូន) ទាំងពីរ ខាងលើ នេះ គឺ លោកស្រី មេភូមិ វល្លិ៍ យាវ និង អនុ ភូមិ ជា អ្នក ចង្អុលបង្ហាញ ។
មូលហេតុ ដែល មេភូមិ ដឹងរឿងនេះ ដោយសារ លោក យី សំ អូន ប្រើល្បិច ថា ទិញ ដី ខាងលើ នេះ បម្រុង ធ្វើ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត កំពង់ធំ ។
ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ ដែល រស់នៅ ក្នុងភូមិ វល្លិ៍ យា វ សូមសំណូមពរ ឯកឧត្តម នាយ ឧត្តមសេនីយ៍ (សៅ សុខា )អគ្គមេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស មេត្តា បើក ការស៊ើបអង្កេត ចំពោះ បុគ្គល លោក វរសេនីយ៍ឯក យី សំ អូន នេះផងទាន។

គួររំលឹកឡើងវិញដែលថា បុគ្គល យី សំអូន តែងតែយកអំណាចរបស់ខ្លួនគាបសង្កត់ទៅលើ ពលរដ្ឋទន់ខ្សោយ ជាក់ស្តែងកន្លងមកបានប្រើប្រាស់អំពើហិង្សា ទៅលើអ្នកគ្រប់គ្រងអនាម័យនៅ ជើងភ្នំសន្ទុកទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *