កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុសហការចុះជួយសម្រួល ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាប់នៅកោះ

ព្រះសីហនុ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ទោ កែវ ថា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះជួយសម្រួល ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ តាមក្រុមហ៊ុនទូកទេសចរឯកជន ដែលបានជាប់លើឆ្នេរកោះ ក្រុងកោះរ៉ុង រយៈពេលបីថ្ងៃ ដោយសារខ្យល់ព្យុះរួមមានកោះរ៉ុង កោះរ៉ុងសន្លឹម និង កោះសង្សារ ត្រលប់មកកាន់ខេត្តព្រះសីហនុវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *