បុរសម្នាក់ស៊ីឈ្នួលធ្វើឡាន ត្រូវចរន្តអគ្គីសនី ឆក់របួសធ្ងន់ ក្រោយមកបាន ស្លាប់នៅមន្ទីរពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖ ជាងធ្វើឡានម្នាក់ត្រូវ ចរន្តអគ្គីសនីឆក់ រងរបួសធ្ងន់ ក្រោយក្រោយពី បញ្ជូនទៅមន្ទីរពេទ្យ សង្គ្រោះបន្ទាន់បាន ស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរ បាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះត្រូវ ខ្សែភ្លើងឆក់ ស្លាប់មានឈ្មោះ នាង ណយ ភេទប្រុសអាយុ ៣០ ឆ្នាំនៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ ជាជាងធ្វើឡាន ។

លោកអធិការបាន បញ្ជាក់ថាមុនពេល កើតហេតុជនរងគ្រោះ បានមកស៊ីឈ្នួល ធ្វើឡានឲ្យឈ្មោះ ជៀង តឿន ភេទប្រុសអាយុ ៤១ ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី នៅពេលធ្វើឡាន និងផ្សារដែកឡានរួច ជនរងគ្រោះក៏បាន ដើរទៅដកព្រីភ្លើង ត្រូវឆ្លងចរន្តអគ្គីសនី ឆក់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានដឹក ទៅសង្រ្គោះភ្លាមៗ តែជាអកុសលពេល ដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់។ សពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុម គ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕ ដោយលោក  វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *