បូមសាំងដាក់ដប ខិតដែកកេះដើម្បី ដុតរោលខ្សែនាឡិកាលេង ស្រាប់តែឆាបឆេះ រោងលក់គុយទាវខ្ទេចអស់ បណ្តាលឲ្យរបួស ក្មេងធ្ងន់ស្រាល៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងម្នាក់បូមសាំងដាក់ដប យកដែកកេះ ដើម្បីដុតរោលខ្សែ នាឡិកាលេង ស្រាប់ តែឆាបឆេះរោងលក់ គុយទាវខ្ទេចអស់១ខ្នង បណ្តាលឲ្យមានក្មេង របួសធ្ងន់ស្រាល៣នាក់ ហេតុការនេះកើតឡើង នៅវេលាម៉ោង២រសៀល នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២០ ក្នុងភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថាជនរង គ្រោះមានឈ្មោះ យ៉ាន់ លីយ៉ុង ភេទប្រុស អាយុ ១១ឆ្នាំ ជាអ្នកកេះដែកកេះ ២ឈ្មោះ យ៉ាន់ លី យ៉េន ភេទប្រុស អាយុ៧ ឆ្នាំ អង្គុយមើលក្បែរនោះ របួសធ្ងន់ ៣ឈ្មោះ ឆាត គឹមឆាយ ភេទស្រី អាយុ៣ឆ្នាំ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងបន្តថា នៅពេលកើតហេតុនោះ ក្មេងប្រុសម្នាក់ក្នុង ចំណោម៣នាក់ ត្រូវជាចៅម្ចាស់តូបឈ្មោះ ដែង ងាម ស្រីអាយុ៥៦ឆ្នាំ ភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក បានបូមសាំង ដាក់ដបបានយកដែក កេះយកដុត ដើម្បីដុតរោលខ្សែនាឡិកា លេងស្រាប់តែ ឆាបឆេះរោងលក់គុយទាវ យ៉ាងសន្ធោសន្ធៅ ស្របពេលនោះ យាយឈ្មោះ ដែង ង៉ាម កំពុងតែដេកលក់ ពេលឮសម្លេងចៅ ស្រែកភ្ញាក់ស្រែក ឆោឡោឡើងធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅក្បែរ នោះបានមកជួយ ពន្លត់គ្នាយ៉ាងស្រស្រាក់ ស្រស្រាំ១ម៉ោងក្រោយមក ទើបភ្លើងរលត់ជាស្ថាពរ បញ្ជាក់ដោយសារតូប លក់គុយទាវនៅជាប់និង ចិញ្ចើមផ្លូវទើបពុំមាន ការឆេះរាលដាល់ផ្ទះផ្សេង។ ន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹង បន្តថាការខូចខាត សម្ភារៈមួយចំនួនតូច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *