សម្តកិច្ចឃាត់នគរបាល ខ្លួនជនសង្ស័យ ម្នាក់ តាមដីកាតុលាការ និង៣នាក់ទៀត បទល្មើសគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ បង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួន ។

ថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ១០៨ ខ.ខ/២០ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក (ស៊ិន ពិសិដ្ឋ) ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បង្គាប់ឲ្យនាំខ្លួនជនសង្ស័យឈ្មោះ( សេង គឹមសឿន) ហៅសឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចោទពីបទរក្សាទុក និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី-១ ឈ្មោះ សោម សំរេច ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ

ទី-២ ឈ្មោះ កុយ កែម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ។អ្នកទាំង២នាក់ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ

ទី-៣ ឈ្មោះ មឿន រិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ ធំចំនួន៦កញ្ចប់ ស្មើនឹងទម្ងន់ចំនួន៦៤.៧៦ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ថង់ប្លាស្ទិកមួយចំនួន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន៧គ្រឿង ម៉ូតូចំនួន៤គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រចំនួន២គ្រឿង ដាវចំនួន១ដើម អាំងស៊ីទ័រឆក់ត្រីចំនួន១គ្រឿង និងឈើចំនួន១១៣ដុំ ស្មើនឹងទម្ងន់ចំនួន២.៧៦០គីឡូក្រាម ។ជនសង្ស័យអនុវត្តដីកាបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាង និងសម្ភារៈ ត្រូវបានកសាងសំណុំឯកសារបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *