កម្លាំងកងរាជអវុទ្ធហត្ថស្រុកឃាត់ខ្លួន បុរសម្នាក់ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រី (គ)

ខេត្តរតនគិរី៖ នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រីពិការភាព(គ)ក្នុងគុម្ពចេក។
ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើក្មេងស្រីរងគ្រោះ នៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចគុម្ពចេកក្នុងការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះឈ្មោះ ព្រឹម អេន (ហៅមើម )អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចម្ការរចេកក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុ។
ចំណែកជនរងគ្រោះឈ្មោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមជានារីក្រមុំពិការភាព(គ) មានទីលំនៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើដែរ។
ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីម្តាយជនរងគ្រោ កម្លាំងជំនាញក៏បានចុះធ្វើអន្តរាគមន៍ បង្ក្រាបបានភ្លាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរ រួចទើបបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *