ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នាំយកអំណោយ​ ដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវប្រគល់ ជូនកងកម្លាំងន នគរបាលវរៈព្រំដែនគោក លេខ៣១០និងលេខ ៨២៣នាឱ​កា​ស​បុណ្យ កាន់បិណ្ឌ ភ្ជំបិណ្ឌ

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃ ពុធ ៧រោច ខែ ភទ្របទ ឆ្នាំជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០ ដោយអនុវត្តតាម សេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២០ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គសង្នាការនគរ បាលជាតិ ឯក​ឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង និងជា​មេបញ្ជាការ រងនគរបាល ជាតិប្រចាំទិសភូមិ ភាគ​ទី៥បានដឹកនាំប្រតិភូនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងចុះ សំណេះសំណាល សួរសុខទុក្ខ​ដល់កងកម្លាំង វរសេនាតូចនគរបាល ការពារព្រំ​ដែនគោក លេខ៣១០និងលេខ៨២៣ ដែលកំពុងឈរជើងបំពេញ ភារកិច្ចនៅស្រុកសំឡូត ខេត្តបា​ត់ដំបង ។

ក្នុងពិធីសំណេះ សំណាលនេះ ឯកឧត្តម ឧត្តម​សេនីយ៍ ស្នងការបាន ពាំនាំនូវប្រសាសន៍ ផ្តំាផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ម​ហាផ្ទៃ និងលោកជំទាវ ព្រមទាំងប្រសាសន៍ ផ្តាំ​ផ្ញើ​សួរសុខទុក្ខ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ចំពោះកងកម្លាំង នគរបាលទាំងអស់ ព្រម​ទាំងក្រុមគ្រួសារ នាឱកាសនៃពិធី បុណ្យ​កាន់បិណ្ឌ ភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរដែល នឹងឈានចូលមក ដល់នាថ្ងៃខាងមុខ។

ឯកឧត្តមបានថ្លែង កោតសរសើរចំពោះទឹក ចិត្តអង់អាចក្លាហាន និងកិច្ចខិតខំប្រឹង ប្រែងបំ​ពេញភារកិច្ច របស់កងកម្លាំង នគរបាលវរសេនាតូច ការពារព្រំដែនគោក ដែលកំពុងបំពេញ ភារកិច្ចការពារបូរណភាព ទឹកដីនៅតាមខ្សែ បន្ទាត់ព្រំដែ​ន កម្ពុជា ថៃ នាពេលកន្លងមក ។

ឯកឧត្តមបានផ្តាំផ្ញើរដល់ កងកម្លាំងនគរបាលទាំង​ អស់ត្រូវបន្តខិតខំបំពេញ ភារកិច្ចស្របតាមតួនាទី ​និងភារកិច្ច របស់ខ្លួនជាកង កម្លាំងនគរបាលជាតិ ត្រូវតស៊ូនិងស្មោះ ត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ជាមួយរាជ រដ្ឋាភិបាលស្របច្បាប់ និងត្រូវមានសាមគ្គី ភាពផ្ទៃក្នុងឱ្យកាន់តែល្អ ប្រើសើរទេ្វរដង បន្តកិច្ចសហប្រតិបត្តិ ការល្អជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ ព័ន្ធនៅ​មូលដ្ឋាន ជាមួយនេះត្រូវផ្សព្វផ្សាយ ឱ្យពលរដ្ឋបានយល់ដឹង កុំឱ្យមានករណីរុករានឬ ទន្រ្ទានយក​ដីរបស់រដ្ឋ ដោយខុសច្បាប់​ ព្រោះពេលនេះមាន ​ក្រុមការងារកំពុងធ្វើ អត្តសញ្ញាណប្រជា​ពល​រដ្ឋ​ នៅតំបន់មួយចំនួន​ ដូច្នេះសូមកុំឱ្យមាន​ករណី​ ទន្រ្ទានកាន់កាប់ដោត ខុសច្បាប់នៅ​មូលដ្ឋាននេះ​ ក្រៅពីនោះត្រូវសហការណ៍ ជា​មួយសមត្ថកិច្ច ជាប់​ព្រំដែននៃ ប្រទេសទាំងពីរ ។

កងកម្លាំងនគរបាល ត្រូវគោរពប្រតិបត្តិនូវ វិន័យលេខ០០៦របស់កង កម្លាំងនគរបាលជាតិ គោរ​ព​ច្បាប់ ត្រូវចៀសឱ្យឆ្ងាយកុំ យកខ្លួនទៅពាក់ព័ន្ធនឹង ករណីល្មើសច្បាប់ផ្សេងៗ ហើយត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ។

ក្នុងឱកាសពិធី បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិ ខ្មែរដែលឈានចូលមក ដល់នាថ្ងៃខាងមុខ សូមកងកម្លាំងនគរបាល ទាំងអស់ព្រមទាំងក្រុម គ្រួសារបន្តយកចិត្តទុក ដាក់ថែទាំសុខភាពជាប់ ជាប្រចាំធ្វើអនាម័យខ្លួន ឱ្យបានល្អប្រសើរបំផុត ជៀសឱ្យផុតពីជម្ងឺ COVID-19 ទាំងអស់គ្នា ដោ​យគោរពឱ្យបាន នូវសេចក្តីណែ នាំនិងអំ​ពាវនាវ​របស់ ក្រសួងសុខាភិបាល ។

ក្នុងពិធីសំណេះ សំណាលសួរសុខ ទុក្ខនេះឯក​ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាននាំយកនូវ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈក្រុមការងារ ក្រឡា​ហោ​មមនុស្សធម៌ បាត់ដំបងដែលមាន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិកា រក្រសួងសាធារណការ​ និងដឹកជញ្ជូនជាប្រធាន និងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នង​ការនគរបាលជាតិ ឧបត្ថមដល់កងកម្លាំង នគរ​បាលក្នុងមួយវរៈ សេនាតូចទទួលបាន ដូចខាង​ក្រោម ៖

១-អំណោយរបស់ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ  ថវិកាចំនួន ២.០០០.០០០ (ពីរលាន​រៀល), អង្ករចំនួន ២.០០០ គីឡូក្រាម- មីថៃ ចំនួន ១០ កេសតូច -ទឹកក្រូចចំនួន ១០កេស -ទឹក​ប​រិសុទ្ធចំនួន ១០កេស -ត្រីខចំនួន ១០យួរ-ទឹកត្រីចំនួន១០យួរ -ទឹកស៊ីអីវចំនួន១០យួរ -ខ្ទឹមសចំនួន ០៥គីឡូក្រាម-ប៊ីចេងចំនួន ០៥គីឡូក្រាម-អំបិលអីយ៉ូតចំនួន ២០គីឡូក្រាម ។

២-អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិថវិកាចំនួន ១.០០០.០០០(មួយលានរៀល)។

៣-អំណោយរបស់ ឯកឧត្តម ងួន រតនៈ អភិបាល​នៃគណៈអភិបាល ខេត្តបាត់ដំបង ថវិកាចំនួន ១.០០០.០០០ រៀល(មួយលានរៀល)។

៤-អំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ថវិកា ចំនួន ១.០០០.០០០(មួយលានរៀល) ៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *