កម្លាំងនគរបាល សេដ្ឋកិច្ចខេត្តស្ទឹងត្រែង ដកហូតត្រីត្រសក់ ១ក្បាលទំងន់៩kg និងឧបករណ៏នេសាទ ល្មើសច្បាប់មួយចំនួន!

(ខេត្តស្ទឹងត្រែង)៖ ត្រីត្រសក់គឺជាត្រីមួយ ប្រភេទដែលគេចាត់ ទុកថាជាត្រីកម្រហើយ វានៅសល់តិចតួច បំផុតក្នុងប្រទេស កម្ពុជាត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរ បាលខេត្តស្ទឹងត្រែង ចុះដកហូតរួចព្រលែង ចូលទឹកន្លេវិញក្រោយចុះ ត្រួតពិនិត្យបង្រ្កាប នូវឧបករនេសាទ ខុសច្បាប់នៅអន្លង់ អភិរក្សអូរអញ្ជាន់ សហគមន៏នេសាទ សាមគ្គីរុងរឿងភូមិខ្សាច់ថ្មី។

ហេតុការណ៏នេះបាន កើតឡើងកាលពីរសៀល ថ្ងៃទី២០សីហា២០២០ ស្ថិតនៅចំនុចអន្លង់ អភិរក្សអូរអញ្ជាន់ ភូមិខ្សាច់ថ្មីឃុំ តាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបាន អោយដឹងថានៅ ក្នុងការចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ ខាងលើកម្លាំងសមត្ថកិច្ច ដកហូតបានឧបករ នេសាទខុសច្បាប់ ដូចជាម៉ងក្រឡា១៥ ចំនួន២និងត្រួតពិនិត្យ ឆ្នុកដាក់ត្រីចំនួន ៩កន្លែងនិងត្រីត្រសក់ រស់ចំនួន១ទម្ងន់៩គីឡូ ក្រាមព្រលែងចូល ទឹកទន្លេវិញ។

សមត្ថកិច្ចបញ្ចាក់ថា ឧបករណ៏ដែលបាន ត្រួតពិនិត្យនៅលើទីតាំង ខាងលើសមត្ថកិច្ចមិន បានជួបម្ចាស់ បទល្មើសនោះទេហើយ សមត្ថកិច្ចនិងចុះទៅ ម្តងទៀតបើឃើញឧបករណ៏ ស្ថិតនៅទីតាំងដដែល កម្លាំងសមត្ថកិច្ចនឹង ដកហូតរួចដុតកំទេច ចោលនៅកន្លែង តែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *