ស្ពានចូលភូមិទួលគ្រោះ រងការខូចខាត ទាំងស្រុងក្រោមការគៀងគរ របស់លោក វរសេនីយ៍ឯក អ៊ុនបូរ៉ាន់ មេបញ្ជាការ សឹករង ស្រុកត្រពាំងប្រាសាទ ត្រូវបានសាងសង់ ឡើងវិញរួចរាល់ជាស្ថាពរ

(ខេត្តឧត្តមានជ័យ)៖ ស្ពានឆ្លងចូលភូមិអ្នក ស្រុកមួយកន្លែង រងការខូចខាតស្ទើរ តែធ្វើដំណើរឆ្លងកាត់ មិនកើតនោះ ត្រូវបានលោក វរសេនីយ៍ឯក អ៊ុនបូរ៉ាន់មេបញ្ជាការ សឹករងស្រុកត្រពាំង ប្រាសាទរួមទាំង ប្រជាពលរដ្ឋក្នុង ភូមិនិងព្រមទាំង សប្បុរសជនជាច្រើន បាននាំគ្នាសង់ស្ពាន ឡើងវិញនិងរួចរាល់ ជាស្ថាពរការ ពីថ្ងៃទ២១ខែ សីហាឆ្នាំ២០២០។

ស្ពានឆ្លងចូលភូមិអ្នក ស្រុកមួយកន្លែង រងការខូចខាត សាង់សង់អំពីឈើ ដែលមាន ទទឹងប្រវែង៧.៥០ម៉ែត្រ និងបណ្តោយ១៩ ម៉ែត្រស្ថិត ក្នុងភូមិទួលគ្រោះ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងទួល គ្រោះបានប្រាប់អោយ ដឹងថាស្ពានឈើ ខាងលើនេះបានរង ការខូចខាតយូរ ណាស់មកហើយ តែពលរដ្ឋនៅក្នុង ភូមិគ្មានលទ្ធិភាព និងជួសជុលឡើង វិញបានដោយទុក ស្ពាននេះរងចាំ អាជ្ញាធរស្រុក ជួសជុលជូន។

ពលរដ្ឋដ៏ដែលបាន លើកឡើងបន្តរទៀតថា ដោយទឹកចិត្តគៀងគរ របស់លោកវរសេនីយ៍ អ៊ុនបូរ៉ាន់មេ បញ្ជាការសឹករង ស្រុកត្រពាំងប្រាសាទ គៀងគររកសប្បុរស ជនបានជា ច្រើនទើបស្ពាន នេះត្រូវបានសាង សង់ឡើង វិញនិងរួចរាស់ជា ស្ថាពរព្រមទាំង បានដាក់អោយធ្វើ ដំណើរឆ្លងកាត់ផងដែរ។

មន្ត្រីយោធាសឹករង ស្រុកត្រពាំងប្រាសាទ ម្នាក់បានប្រាប់អោយ ដឹងថាថវិការ សប្បុរសជន ដែលចូលរួមជ្រោម ជ្រែងក្នុងការសាង សង់ស្ពានជូន ប្រជាពលរដ្ឋក្នុងភូមិទួលគ្រោះ ឃុំអូរស្វាយរួមមាន ក្រុមអាជីករក្រុង  ប៉ោយប៉ែតព្រមទាំង លោកសាំងឃឺន មេភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមរយះក្រុមអាជីករ ដើម្បីចូលរួមសាងសង់ ស្ពានជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការ ធ្វើដំណើរឆ្លងកាត់។

ក្រោយពីបានសាងស្ពាន រួចរាល់ហើយលោក វរសេនីយ៍ឯក អ៊ុនបូរ៉ាន់រួមទាំង សប្បុរសជន អាជីករក្រុងប៉ោយប៉ែត បានចែកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនប្រជាពលរដ្ឋ ដែលបានខំជួយ សាងស្ពានរួចរាល់ ក្នុងម្នាក់ៗទទួល បានអង្ករមួយការ៉ុង និងគ្រឿងឧបភោគ មួយចំនួនទៀត។

ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទួលគ្រោះ សម្តែងការរំភើប ត្រេកអរយ៉ាងខ្លាំង ចំពោះលោក វរសេនីយ៍ឯកអ៊ុនបូរ៉ាន់ មេបញ្ជាការសឹករង ស្រុកត្រពាំងប្រាសាទ ដែលបានគៀងគរ សប្បុរសជនមក ជួយជួសជុល និងធ្វើស្ពានឡើងវិញ ងាយស្រួលឆ្លងកាត និងអោយពួកផុត ពីទុកលំបាក ពួកគាត់ជូនពរលោកវរ សេនីយ៍ឯកអ៊ុនបូរ៉ាន់ រួមទាំងសប្បុរសជន ទទួលបាននូវសុខភាព ល្អប្រកបការងារ ជោគជ័យជានិច្ច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *