ពិធីសម្ពោធដាក់អោយ ប្រើប្រាស់នូវសាលារៀន អនុវិទ្យាល័យកន្ទឺ១ សាលាបឋមសិក្សា ស្វាយព្រៃ និងស្ពានបេឡមាន ប្រវែង១២៦ម៉ែត្រ ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេងឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ពិធីសម្ពោធ សាលារៀនអនុវិទ្យាល័យ កន្ទឺ១ សាលាបឋម សិក្សាស្វាយព្រៃ និងស្ពានក្រោម អធិបភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមតំណើរដោយឯក ឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាក្រសួងមហា ផ្ទៃនិងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះ ជួយស្រុកបាណន់ ខេត្តបាត់ដំបង។

នៅក្នុងពិធីនេះក៏មាន ការអញ្ជើញចូលរួម ឯកឧត្តម តំណាងរាស្ត្រមណ្ឌល បាត់ដំបង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា និងបងប្អូនប្រជាពល រដ្ឋប្រមាណជាង ៦០០ នាក់ ចូលរួមយ៉ាង ច្រើនកុះករផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *