អាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូន ស្ត្រីឈឺពោះឆ្លងទន្លេ ទៅមណ្ឌលសុខភាព

(ខេត្តរតនគិរី)៖ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេញ្ជាការស្រុក បានចុះជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេ ចំនួន ០១នាក់ នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។ ស្រ្តីឈឺពោះឆ្លងទន្លេរឈ្មោះ រចំ ចេង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិឃុំខាងលើ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *