លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ នាំយកថវិកាមូល និធិមហាគ្រួសារ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាង ២៧លានរៀល ប្រគល់ជូនគ្រួសារអាវុធហត្ថ

(ខេត្តតាកែវ)៖ កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៧,៦៣៦,៥០០រៀល ទៅប្រគល់ជូនគ្រួសារ សពលោក អនុសេនីយ៍ត្រី យឹម សាវុធ ជំនួយការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងដូនកែវ ដែលបានទទួលមរណៈ ភាពកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

លោក ឧត្តមសេនីយ៍ ត្រី ឡា ឡៃបានឱ្យដឹងថា ទាំងនេះ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែក រំលែកទុក្ខលំបាក គ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគ ដោយស្ម័គ្រចិត្ត ដោយទឹកចិត្ត សប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយ ទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែល បានចូលរួមបរិច្ចាក ថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *