ឆ្លៀតពេលថ្ងៃ ឈប់សំរាក លោក គឹង វណ្ណៈ និងក្រុមការងារបាន ចុះពិនិត្យដំណាំស្រូវ និងកសិដ្ឋាន ចិញ្ចឹមសត្វទា របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបច្ចេកទេស

(ខេត្តបន្ទាយមានជ័យ)៖លោក គឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន កម្ពុជាចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែតនិង ក្រុមការងារក្នុងថ្ងៃឈប់របស់ មន្ត្រីរាជការឆ្លៀតពេល បានចុះពិនិត្យដំណាំស្រូវ និងកសិដ្ឋានចិញ្ចឹមសត្វទា របស់ប្រជាកសិករ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ។

ក្នុងការចុះពិនិត្យនោះ លោកគឹង វណ្ណៈបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រោយពីមានភ្លៀង ធ្លាក់ស្រូវមានការ លូតលាស់ល្អ ចំណែកការចិញ្ចឹម ទាក៍ទទួលបានលទ្ធ ផលល្អប្រសើរដែរ កន្លងមកលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការ ងាររបស់រាជរដ្ឋាភិបាល កម្ពុជាចុះជួយខេត្តបន្ទាយ មានជ័យលោក បានឲ្យកសិករទាំងនោះខ្ចី ដើមទុនដោយគ្មាន ការប្រាក់ពីសមាគម មូលនិធិ វ៉ាយអិលភី Y.L.Pដើម្បីផ្តល់ លទ្ធភាពឲ្យកសិករ បានយកទៅដាំដុះ បន្លែនិងចិញ្ចឹមសត្វមាន ចំណូលលើកកំពស់ ជីវភាពគ្រួសារ។

ក្នុងឱកាសដើរពិនិត្យ មើលបន្លែគ្រប់មុខនិង កន្លែងចិញ្ចឹមសត្វនោះ លោកគឹងវណ្ណៈបាន ធ្វើការអប់រំអំការបណ្ដុះ បណ្ដាលពីរបៀបដាំ ដុះបន្លែជាលក្ខណគ្រួសារ​ និងជាលក្ខណះ ទ្រង់ទ្រាយធំ ដើម្បីបង្កើន ជីវភាពគ្រួសារ ហើយ​ក្រៅពី​ការ ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ បន្លែ​ធម្មជាតិ​ទាំងនេះ ​អាច​នាំ​យក​ទៅ​លក់ ​នៅ​លើ​ទី ផ្សារ​ក្នុង​ភូមិ ឃុំ សស្រុកថែមទៀតផង ព្រោះថា បន្លែ​ទាំងនេះ​គ្មាន ជាតិគីមី ដែល​មិន​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សុខ ភាព​អ្នក​ហូប និង​ម្យ៉ាងទៀត​ជួយ​កាត់ បន្ថយ​ការ​នាំចូល​បន្លែ​ ពី​ប្រទេសជិតខាងផងដែរ។

លោកគឹងវណ្ណៈបាន បញ្ជាក់ឲ្យដឹងទៀតថា ការងារ​ដាំ​ដុះ​នេះ អាច​ជា​មុខរបរ ​រួមផ្សំ​មួយ​នៅ​ពេល​ទំនេរ​ពី​ការងារ​បង្ក​បង្កើន​ផល​ស្រូវ ក្រុម​គ្រួសារ​នី​មួយៗ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ នាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែ​ផុលផុស​នា ​ពេល​ខាង​មុខ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាសព្វ ថ្ងៃនេះរដ្ឋបាលខេត្ត កំពុងបង្កើតផ្សារសហ គមន៍មួយស្ថិតក្នុង សួនមានជ័យ ក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឲ្យអាជីករលក់ភូមិ មួយផលិតផលមួយ លក់ក្នុងចុងសប្តាហ៍គឺ ថ្ងៃសុក្រ សៅរ៍ អាទិត្យហើយ ឲ្យដាក់លក់តែផលិត ផលណាមានសុវត្ថិភាព និងផលិតផលក្នុង ស្រុកក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយនិង ដើម្បីលើកស្ទួយផលិត ផលក្នុងស្រុកឲ្យមាន ទីផ្សារហើយភ្ជាប់ទំនាក់ ទំនងរវាងកសិករអ្នក ផលិតទៅដល់អ្នកប្រើ ប្រាស់ចុងក្រោយនិង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការ និងបង្កើនទំនុក ចិត្តរបស់អ្នកប្រើប្រាស់ ក្នុងស្រុកដើម្បីបង្កើន ការទទួលខុសត្រូវ ឲ្យបានមានតម្លៃបន្ថែម ទៀតសម្រាប់អ្នកផលិត នឹងឈ្មួញក្នុងស្រុក។

លោកបានបន្តឲ្យ ដឹងទៀតថាភូមិ១ ផលិផល១ គឺចង់បង្ហាញពីសមទ្ធិ ផលដែលជាស្នាដៃ របស់ខ្មែរផលិត ក្នុងស្រុកដើម្បីបង្ហាញ ឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យបាន ដឹងហើយក៏ ចង់ទាក់ទាញអ្នក វិនិយោគ ក្នុងស្រុក និងក្រៅស្រុកឲ្យ ងាកមកគាំទ្រនិង ប្រើប្រាស់ផលិតផល ដែលបង្កើនឡើង ដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែង រកទីផ្សារដល់អាជីវករ ដែលបានផលិត បានទៀតផង។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាផ្សារ សហគមន៍នេះក៏ចង់ ឲ្យជនជាតិបរទេស មកចាប់អារម្មណ៍លើ ផលិតផលរបស់ខ្មែរ និងក៏ដូចធ្វើការផ្សព្វ ផ្សាយឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ពី ស្នាដៃរបស់ខ្មែរ ដែលបានបន្សល់ទុក តាំងពីដូនតាយើងជា យូរមកហើយពិសេស យើងទាំងអស់គ្នាត្រូវ ជួយគាំទ្រផលិត ផលរបស់យើង ជាជាងគាំទ្រផលិតផល នៅក្រៅស្រុក ដែលជាហេតុនាំ ឲ្យអាជីវករអ្នកផលិត បាក់ទឹកចិត្តក្នុង ការផលិត នឹងត្រូវចូលរួមលុប បំបាត់ការនាំចូល ផលិតផលចូល ពីបរទេស ដែលធ្វើឲ្យប៉ះ ពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាភូមិ១ ផលិតផល១ក៏ដើម្បី លើកទឹកចិត្តដល់ ប្រជាពលរដ្ឋ ឲ្យជឿជាក់លើអ្នក ផលិតក្នុងការច្នៃ ប្រឌិតផលិតផល១ ឬច្រើនប្រភេទ តាមបច្ចេកទេស និងស្របតាមភូមិឋាន  វប្បធម៌របស់ខ្លួនប្រកប ដោយគុណភាពដោយ ប្រើវត្ថុធាតុដើម និងធនធាននៅក្នុង ស្រុកដែលមានស្រាប់ សម្រាប់លក់លើ ទីផ្សាក្នុងប្រទេស និងអន្តរជាតិដោយ ឈរលើគោលការណ៍ច្បាស់ លាស់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *