មន្ត្រីបំរើប្រជាពលរដ្ឋ ពិតទោះបីថ្ងៃឈប់សំរាប់ របស់មន្ត្រីរាជការក៏ ឆ្លៀតចុះពិនិត្យផ្លូវដែល រងការខូចខាត ប្រវែងប្រមាណ ១៥គីឡូម៉ែត្រដើម្បី ជួសជុលឡើងវិញ

(ខេត្តបន្ទាយមានជ័យ)៖លោក គឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន កម្ពុជាចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែត លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកសានស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង ប៉ោយប៉ែតជាមន្ត្រីបំរើ ប្រជាពលរដ្ឋពិតទោះ បីថ្ងៃឈប់សំ រាប់របស់មន្ត្រីរាជការ ចំនួន៩ថ្ងៃសង ថ្ងៃបុណ្យចូលឆ្នាំ ខ្មែរកន្លងមកដឹកនាំ ក្រុមអ្នកជំនាញឆ្លៀតចុះ ពិនិត្យផ្លូវដែលរងការ ខូចខាតប្រវែងប្រមាណ ១៥គីឡូម៉ែត្រស្ថិតនៅ ភូមិទួលប្រាសាទ និងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការជួស ជុលសម្រួលឲ្យ ប្រជាពលរដ្ឋ ធ្វើដំណើរបានងាយ ស្រួលជាបណ្ណោះអាសន្ន រួចហើយឲ្យអ្នក ជំនាញបច្ចេកទេស ចុះមកសិក្សាដើម្បីកសាង ជាផ្លូវបេតុងឬជាផ្លូវ ក្រាលកៅស៊ូនារដូវ ប្រាំងខាងមុខនេះ។
នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីមានការ ចង្អុលបង្ហាញពី លោកឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុ ជាចុះជួយខេត្ត បន្ទាយមានជ័យ ។
ក្នុងពិធីចុះពិនិត្យ នោះលោក គឹង វណ្ណៈបានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាផ្លូវ ដែលខូចខាត ប្រហែល១៥គីឡូ ម៉ែត្រមានគំរោង ជួសជុលឡើងវិញ ក្នុងពេលខាងមុខនេះ ហើយដោយមានការ ចង្អុលបង្ហាញពីលោក ឧត្តមឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះ ជួយខេត្តបន្ទាយ មានជ័យ។
លោក គឹង វណ្ណៈបានប្រាប់អ្នកយក ព័ត៌មានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ ជាច្រើនកន្លែងបានរងការ ខូចខាតយ៉ាងខ្លាំង ដោយសារទឹកភ្លៀង ប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើររឆ្លងកាត់។
តាមការអះអាងរបស់ ប្រជាពលរដ្ឋបានឲ្យដឹង ថាផ្លូវនេះវាមានសារៈ សំខាន់ណាស់ជាផ្លូវ សរសៃឈាម អ្នករស់នៅសង្កាត់ ប៉ោយប៉ែតសំរាប់ យកកសិផលយក ទៅលក់នៅទីផ្សារ ពិសេសអ្នកជម្ងឺ ត្រូវការផ្លូវ១ ខ្សែនេះខ្លាំងណាស់ ក្នុងនោះក៏មានប្រជា ពលរដ្ឋបានសំណូម ពរដល់អាជ្ញាធ ក្រុងនិងខេត្ត មេត្តាជួយជួស ជុលផ្លូវនេះជាបន្ទាន់ ផងដើម្បីពលរដ្ឋបាន ប្រើប្រាស់បានឡើងវិញ ។
លោក គឹង វណ្ណៈ និងមន្ត្រីពាក់ ព័ន្ធបានចុះពិនិត្យ វាយតម្លៃផ្លូវ១ ខ្សែនេះក៏ដូចជាផ្លូវផ្សេងៗ ទៀតដែលរងការខូច ខាតនិងលំបាក ដល់ការប្រើប្រាស់ ដើម្បីស្វែងរកដំណោះ ស្រាយហើយអស់លោក បានលើកសំណើ ទៅថ្នាក់លើដើម្បីរក ប្រភពថវិកាយក មកជួសជុលផ្លូវនេះនៅ ពេលខាងមុខនេះ ឲ្យបានស្អាតឡើង វិញមិនឲ្យយូរឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *