ក្រសួងសុខាភិបាលថៃ ធ្វើការត្រួតពិនិត្យរក មេរោគកូវិដ១៩ លើអាជីករខ្មែរ ក្នុងផ្សាររ៉ុងក្លឿរ ប្រទេសថៃ

(ប្រទេសថៃ)៖ នាពីព្រឹកថ្ងៃ១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង០៩និង ០០នាទីអាជីករជន ជាតិខ្មែរប្រមាណ ១៥០០នាក់ដែល ស្នាក់នៅនិងប្រកប របរកស៊ីនៅក្នុងផ្សាររ៉ុង ក្លឿរប្រទេសថៃត្រូវ បានក្រសួង សុខាភិបាលថៃធ្វើការ ត្រួតពិនិត្យរកនូវ មេរោគកូវិត១៩នៅ ក្នុងបរិវេណសំងាន ថៃស្ថិតនៅចំណុច ផ្សារអរប៉ចររ៉ុង ក្លឿរប្រទេសថៃ។

បើយោងតាម ការអោយដឹងពី អាជីករខ្មែរដែល រស់នៅនិងប្រកប របរកស៊ីនៅក្នុង ផ្សាររ៉ុងក្លឿរបាន ប្រាប់អោយ ដឹងថានៅក្នុងការត្រួត ពិនិត្យរកនូវជំងឺកូវិដ១៩ លើអាជីករខ្មែរនេះគឺ ជាព្រះរាជទានរបស់ ព្រះមហាក្សត្រថៃ និងបានផ្តល់ជូននូវ រថយន្តសម្រាប់ពិនិត្យ មេរោគកូវិដចំនួន ៣គ្រឿងព្រមទាំង ក្រុមគ្រូពេទ្យជា ច្រើននាក់ទៀត។

អាជីករខ្មែរ ដ៏ដែលនោះ បានប្រាប់អោយ ដឹងទៀតថាក្នុងការ ត្រួតពិនិត្យរកនូវ ជំងឺកូវិដ១៩ លើអាជីករខ្មែរ មិនតម្រូវអោយបង់ ប្រាក់នោះឡើយព្រម ទាំងណែនាំអោយ​ ពលរដ្ឋខ្មែរហើយការ ត្រួតពិនិត្យនេះ ធ្វើឡើងមានរយៈ ពេលពីថ្ងៃចាប់ពីថ្ងៃទី ១៩និងទី២០ខែសីហា ឆ្នាំ២០២០សំរាប់អ្នក ដែលបានចុះ ឈ្មោះហើយ។

សូមរំលឹកផងដែរ ថាកាលពីថ្ងៃទី១៥ និង១៦ខែសីហាឆ្នាំ ២០២០ក្រសួង សុខាភិបាលថៃ បានប្រមូល និងចុះឈ្មោះ អាជីករខ្មែរដែល រស់នៅនិងប្រកប របរកស៊ីនៅដើម្បី ធ្វើការត្រួតនូវជំងឺ ធ្វើការត្រួតពិនិត្យ រកនូវជំងឺកូវិដ១៩ ក្រោមព្រះរាជទាន និងជ្រោមជ្រែងដោយ ព្រះមហាក្សត្រថៃ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *