មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង ដាក់កម្លាំងល្បាត ទូទាំងខេត្តដើម្បីរក្សា សន្តិសុខជូនប្រជា ពលរដ្ឋនាថ្ងៃ សងឈប់ម្រាក!

(ខេត្តស្ទឹងត្រែង)៖ ដើម្បីរក្សាសុខ សុវត្ថិភាពសណ្តាប់ ធ្នាប់សាធារណៈ ជុំវិញការអនុញ្ញាតិ ដល់មន្ត្រីរាជការ និយោជិក កម្មករកម្មការនីបាន ឈប់សម្រាករយៈ ពេលថ្ងៃ៥ថ្ងៃដោយ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ សីហា២០២០ កម្លាំងកងរាជអាវុធ ហត្ថនៃបញ្ជាការដ្ឋាន កងរាជអាវុធខេត្ត ស្ទឹងត្រែងបានដាក់ កម្លាំងចុះល្បាតគ្រប់ ទីតាំងគោលដៅ ទូទាំងខេត្ត ខណៈដែលភ្ញៀវ ទេសចរបានសម្រុក ចូលមកកម្សាន្ត នៅលើទឹក ដីខេត្តស្ទឹងត្រែង។

នៅក្នុងសកម្មភាព ចុះល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវគេសង្កេតឃើញ មានកម្លាំងកងរាជ អាវុធហត្ថជាច្រើន នាក់បានប្រើប្រាស់ រថយន្តនិងម៉ូតូដើម្បី ចុះល្បាតនិងដាក់ កម្លាំងតាមគោល ដៅដើម្បីជួយសម្រួល ដល់បងប្អូនមន្ត្រីរាជការ និយោជិក កម្មករកម្មការនី ក្នុងឱកាសដើរ លេងកម្សាន្តតាមរមណីយ ដ្ឋាននានាក្នុង ខេត្តស្ទឹងត្រែង។

មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ស្ទឹងត្រែងលោក ឧត្តមសេនីយត្រី អៀង វ៉ាន់ឌី ក៏បានអំពាវនាវ ដល់ភ្ញៀវទេសចរ ទាំងអស់ចូលរួមស្តា ប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងឱកាសដែលប្រទេស កម្ពុជាកំពុងតែរួម គ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ហើយត្រូវបន្តអនុវត្ត អោយបានខ្ចាប់ខ្ជូន ដើម្បីការពារជៀស ផុតពីជំងឺកូវីដ១៩  ត្រូវលាងដៃនិងសាប៊ូ ពាក់ម៉ាស និងត្រូវមានគម្លាតពេល និយាយគ្នាយ៉ាងតិចអោយ បានមួយម៉ែត្រកន្លះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *