ករណីបាក់រលំបង្កាន់ ដៃជញ្ជាំងអគារមន្ទីរ ពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីសង្កត់ ក្មេងស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ករណីបាក់រលំបង្កាន់ដៃ ជញ្ជាំងអគារមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី បណ្តាលឲ្យសង្កត់ ក្មេងស្លាប់សមត្ថកិច្ច នគរបាលយុត្តិធម៌ថា បានបិទការស៊ើប អង្កេតហើយ ព្រោះជាគ្រោះថ្នាក់ បង្កពីឧបទ្ទហេតុ មិនមែនជាកំហុស របស់អង្ភភាព ឬបុគ្គលណាម្នាក់ នៅមន្ទីរពេទ្យនេះឡើយ។ រឿងនេះបានបែក ធ្លាយនៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង៦និង ៣០នាទីនៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២០កន្លងមក ឈ្មោះបាន សំរេច ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅ ភូមិពង្រ សង្កាត់កំពង់ ស្វាយក្រុង សិរីសោភ័ណបាន ទៅថែររក្សាជម្ងឺម្តាយ នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីគាត់ បានយកអង្រឹង ទៅចងនិងភ្នាក់ដៃ ជញ្ជាំងថ្មនៃយ៉ខាង មុខអាគារមួយរួច អង្គុយយោលជា មួយកូនតូច ឈ្មោះសំរេច សៀវអាអាយុ១ឆ្នាំ ឯកូនម្នាក់ទៀត ឈ្មោះសំរេច សៀវអឺអាយុ៦ឆ្នាំ នៅឈរលេងក្បែរ ចុងអង្រឹងនោះ ស្របពេល នោះស្រាប់តែជញ្ជាំង ថ្មដែលមាន បណ្តោយ១,២ម៉ែត្រ និងទទឹង១ម៉ែត្របាន បាក់សង្កត់ទៅលើកូន ឈ្មោះសៀវអឺបណ្តាល ឲ្យស្លាប់តែម្តង។

ស្របពេលនោះ បុគ្គលិកពេទ្យបានណែនាំ ហើយហាមអ្នក ជម្ងឺនិងអ្នកកំដរអ្នក ជម្ងឺតោងឬអង្គុយឬចង អង្រឹងលើបង្កាន់ដៃ អគារនោះព្រោះ បារម្ភគ្រោះថ្នាក់បន្ត ប៉ុន្តែអ្នកជម្ងឺ និងក្រុមគ្រួសារ បានរិៈគន់ថា  ករណីនេះ អង្គភាពមន្ទីរ ពេទ្យគួរតែសរសេរ ស្លាកបង្ការគ្រោះថ្នាក់និង ហាមប៉ះពាល់ បង្គាន់ដៃនោះ ឬក៏ជួសជុលជា មុនដើម្បីកុំឲ្យមាន គ្រោះថ្នាក់ដូច្នេះ ។

ទោះជាយ៉ាងណា ក្រោយគ្រោះថ្នាក់នោះ ខាងគ្រូពេទ្យបាន ខ្នះខ្នែងជួយសង្គ្រោះ កុមាររងគ្រោះដែរ ប៉ុន្តែស្ថាន ភាពធ្ងន់ធ្ងរពេក មិនអាចជួយបាន ជាបន្ថែមទៀត មន្ទីរពេទ្យ បានចាត់តំណាង ឲ្យទៅចូលរួមបុណ្យ សពនិងចូលបុណ្យ ១លានរៀលដែរ ។

ឯប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឲ្យដឹងថា ករណីនេះ មន្ទីរមិនបានទទួល សេចក្តីរាយការណ៍ ភ្លាមៗទេ ហើយទើបតែ ដឹងនៅពេលនេះ គឺជួនជាសមត្ថកិច្ច ជំនាញយុត្តិធម៌បាន បិទសំណុំរឿងទៅហើយ ។

មន្ត្រីនគរបាលស្រុក មង្គលបូរីនិង នគរបាលខេត្តបន្ទាយ មានជ័យបានឲ្យដឹង ថាករណីបាក់បង្កាន់ដៃ ភ្នាក់ដៃជញ្ជាំងយ៉ នៃអគារមន្ទីរពេទ្យ ខេត្តមិត្តិភាពកម្ពុជា ជប៉ុនមង្គលបូរីបង្ក សង្កត់ស្លាប់កូនក្មេង នោះ ត្រូវបាន សមត្ថកិច្ចអង្កេត ស្រាវជ្រាវលម្អិត ហើយបានលទ្ធផលថា ជាគ្រោះថ្នាក់ដោយ ឧបទ្ទហេតុមិនមែនបង្ក ឲ្យមនុស្សឡើយ ហេតុនេះ បានជាសមត្ថកិច្ច បិទសំណុំរឿងតែម្តង ៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *