លោក គឹង វណ្ណៈ រួមជាមួយក្រុម ការងារចុះពិនិត្យ ផ្លូវZO A ដែលខូចខាត ប្រហែល១៥គីឡូម៉ែត្រ  ត្រៀមជួសជុលឡើង វិញដើម្បីបំរើផល ប្រយោជន៍ប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធានក្រុម ការងារគណបក្ស ប្រជាជនកម្ពុជាចុះ ជួយក្រុងប៉ោយប៉ែត អមដំណើរដោយ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត្រ រួមជាមួយក្រុមការងារ ជាច្រើននាក់បាន ចុះពិនិត្យផ្លូវZO A ដែលខូចខាត ប្រហែល១៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិចាន់គិរី ភូមិទួលប្រសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

ក្នុងពិធីចុះពិនិត្យ នោះលោក គឹង វណ្ណៈ បានប្រាប់អ្នក យកព័ត៍មានឲ្យ ដឹងថាផ្លូវZO A ដែលខូចខាត  ប្រហែល១៥គីឡូម៉ែត្រ មានគំរោងជួសជុលឡើង វិញក្នុងពេលខាងមុខនេះ ហើយដោយមានការ ចង្អុលបង្ហាញពីលោក ឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ។

លោក គឹង វណ្ណៈបាន ប្រាប់អ្នកយកព័ត៌មាន បន្តទៀតថាកំណាត់ផ្លូវ ១ខ្សែនេះជាច្រើនកន្លែង បានរងការខូចខាត យ៉ាងខ្លាំងដោយសារ ទឹកភ្លៀងប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំ ណើររឆ្លងកាត់។

បើយោងតាមការ អះអាងរបស់ ប្រជាពលរដ្ឋបាន ឲ្យដឹងថាផ្លូវនេះ វាមានសារៈសំខាន់ ណាស់ជាផ្លូវ សរសៃឈាមអ្នក រស់នៅសង្កាត់ប៉ោយប៉ែត សំរាប់យកកសិផល យកទៅលក់នៅទីផ្សារ ពិសេសអ្នកជម្ងឺ ត្រូវការផ្លូវ១ខ្សែនេះ ខ្លាំងណាស់ក្នុងនោះ ក៏មានប្រជាពល រដ្ឋបានសំណូមពរ ដល់អាជ្ញាធ ក្រុងនិងខេត្តមេត្តា ជួយជួសជុលផ្លូវនេះ ជាបន្ទាន់ផងដើម្បី ពលរដ្ឋបានប្រើប្រាស់ បានឡើងវិញ ។

លោក គឹង វណ្ណៈនិងមន្ត្រីពាក់ព័ន្ធបាន ចុះពិនិត្យ វាយតម្លៃផ្លូវ១ខ្សែនេះ ក៏ដូចជាផ្លូវផ្សេងៗ ទៀតដែលរងការខូចខាត និងលំបាកដល់ការ ប្រើប្រាស់ដើម្បីស្វែង រកដំណោះស្រាយ ហើយអស់លោកបាន លើកសំណើ ទៅថ្នាក់លើដើម្បី រកប្រភពថវិកាយក មកជួសជុលផ្លូវនេះ នៅពេលខាងមុខនេះ ឲ្យបានស្អាតឡើង វិញមិនឲ្យយូរឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *