រោងសិប្បកម្មកែច្នៃ ឈើដ៏ធំនៅខេត្ត ស្ទឹងត្រែងត្រូវបាន អគ្គិភ័យឆាបឆេះ!

(ខេត្តស្ទឹងត្រែង)៖ លំនៅដ្ឋាននិងជាទី តាំងរោងសិប្បកម្ម កែច្នៃឈើដ៏ធំរបស់ ជនជាតិវៀតណាមមួយ កន្លែងកណ្តាលក្រុង ស្ទឹងត្រែងត្រូវអគ្គិ ភ័យឆាបឆេះស្ទើគ្មាន សល់សង្ស័យទុស្សេ ខ្សែភ្លើងខណៈម្ចាស់ ផ្ទះមិននៅ។

អគ្គិភ័យនេះបានកើត ឡើងកាលពីវេលាម៉ោង ជាង០១រំលងអធ្រាត ថ្ងៃទី១៨សីហា ២០២០ស្ថិតនៅចំងាយ ប្រមាណ៥០មែត្រពី​ ខាងក្រោយដំណាក់ ស្តេចក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង។

ស្នងការរងទទួលបន្ទុក ពន្លត់អគ្គិភ័យ លោក ចាន់ សុផា បានអោយដឹងថា នៅក្នុងការអន្តរាគមន៍ ជុំវិញពន្លត់អគ្គិភ័យ ខាងលើនេះសមត្ថកិច្ច បានប្រើប្រាស់រថយន្ត បាញ់ទឹកចំនួន១៦គ្រឿង ទើបគ្រប់គ្រង ស្ថានការណ៍បាន។

លោកថាលោកមិន ទាន់ហ៊ានប៉ាន់ស្មាន ថាសម្ភារៈដែលរងការ ខូចខាតនោះមាន ប៉ុន្មាននៅឡើយទេ ដោយគ្រាន់យើង មើលទៅឃើញទំហំ ខូចខាតមានទំហំធំ។

លោកស្នងការរងបញ្ចាក់ ថាតាមការសន្និដ្ឋាន បឋមនឹងតាមការសាក សួរនៅកន្លែងកើតហេតុ មូលហេតុដែល នាំអោយមាន អគ្គិភ័យឆាបឆេះគឺ បណ្តាលមកពីទុស្សេ រចរន្តអគ្គិសនី។

គួរបញ្ចាក់ថាម្ចាស់ រោងសិប្បកម្មកែច្នៃ ឈើដែលរងការឆាប ឆេះនោះមានឈ្មោះហ្វឿង គឺជាជនជាតិវៀត ណាមដែលជាអ្នក រកស៊ីជាយូរណាស់ មកហើយតែជា អកុសលត្រូវបាន អគ្គិភ័យឆាបឆេះ ស្ទើគ្មានសល់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *