ដំណោះស្រាយបញ្ហា ដីធ្លីដែលនៅសេស សល់ក្នុងតំបន់ ការពារធម្មជាតិ គឺជាការយកចិត្ត ទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុនសែន

(ខេត្តកំពត)៖ ថ្លែងនៅក្នុងឱកាសដឹក នាំកិច្ចប្រជុំស្ដីពី ដំណោះស្រាយលើបញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ ការពារធម្មជាតិ ក្នុងភូមិសាស្រ្តនៃខេត្តកំពត ដែលនៅសេស សល់មិនទាន់ដោះស្រាយរួច កាលពីពេលថ្មីៗ ដែលមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរ ក្រុង ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធ លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ការរកដំណោះស្រាយ បញ្ហាប្រឈម ពាក់ព័ន្ធនឹងការវាស់វែង ការផ្ដល់ប័ណ្ណកម្មសិទ្ធិ  រួមនឹងការងារដោះ ស្រាយការវិវាទ ទំនាស់ដីធ្លីជាដើម ជាពិសេស នៅចំពោះមុខដែលត្រូវ អនុវត្តន៍លើការងារ កាត់ឆ្វៀលដីពាក់ព័ន្ធ ក្នុងតំបន់ការពារ ធម្មជាតិជូន ប្រជាពលរដ្ឋ គឺជាអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុន សែនប្រមុខ រាជរដ្ឋាភិបាល ដែលតែងបានជំរុញ និងក្រើនរំលឹកដល់ អាជ្ញាធរមូលដ្ឋាន ថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ពន្លឿនការផ្ដល់ កម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋឲ្យ បានកាន់កាប់ស្រប ច្បាប់សម្រាប់ បង្កបង្កើផល សំដៅធ្វើឲ្យកំណើន សេដ្ឋកិច្ចគ្រួសារនិង ការកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបាន បញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅ នឹងអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុន សែន ក្នុងការជំរុញធ្វើឱ្យ ប្រសើរឡើងភាពកាន់ កាប់ដីស្របច្បាប់របស់ ប្រជាពលរដ្ឋ ក៏ដូចជាការ រួមគ្នា ទប់ស្កាត់ បញ្ហាទំនាស់វិវាទដីធ្លី បញ្ហាការចូល ទន្ទ្រានកាន់កាប់ ដីសាធារណៈរបស់រដ្ឋ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាពឱ្យមាន ប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តក៏ បានសំណូមពរ ដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ជំរុញល្បឿន នៃដំណើរការចុះ អនុវត្តសកម្មភាពវាស់ វែងឆ្វៀលដីជូនប្រជា ពលរដ្ឋ ដែលបាននឹង កំពុងកាន់កាប់និង អាស្រ័យផលជាក់ ស្តែងយូរឆ្នាំ នៅលើទីតាំងដីដែល ស្ថិតក្នុងផែនទី តំបន់ការពារធម្មជាតិ ឬគម្របព្រៃឈើ ក្នុងខេត្តកំពត ដោយមានការ ប្រុងប្រយ័ត្ន និងធ្វើឱ្យបានលឿន ឆាប់រហ័ស ក្នុងការប្រមូលទិន្នន័យ និងកសាងឯកសារ ដោយមានកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន និង មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ខេត្តនិងខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត ដោយកំណត់ឲ្យហើយ នៅក្នុងចុងខែសីហាឆ្នាំ ២០២០នេះ ដើម្បីដាក់ជូនទៅថ្នាក់ ជាតិឬប្រមុខរាជរដ្ឋា ភិបាលផ្ដល់ជូនកម្ម សិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋ។

ជាមួយនឹងការអនុវត្ត សកម្មភាពការងារនេះ ទៀតសោត លោកអភិបាលខេត្ត ក៏បានណែនាំ ដល់អាជ្ញាធរនិងមន្ត្រី អង្គភាពពាក់ព័ន្ធ ត្រូវមានការយក ចិត្តទុកដាក់ខ្ពស់ក្នុង ភារកិច្ចបំពេញការងារ ឲ្យបានល្អ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព នឹងទទួលលទ្ធ ផលបានល្អប្រសើរ។

សូមបញ្ជាក់ថា យោងតាមទិន្នន័យ របស់មន្ទីរបរិស្ថានខេត្ត នៅក្នុងខេត្តកំពត មានតំបន់ការពារធម្មជាតិ ចំនួន២គឺទី១-តំបន់ការពារទេសភាព អន្លង់ព្រីងស្ថិតនៅ ក្នុងស្រុកកំពង់ត្រាច នៅតំបន់នោះ មិនមានជាប់ពាក់ព័ន្ធ បញ្ហាសេសសល់ ដីប្រជាពលរដ្ឋ អាស្រ័យផលទេ ដោយសារតំបន់ នោះជាតំបន់បឹង និងមានបង្គោលព្រំ ច្បាស់លាស់ ទី២-ឧទ្យានជាតិព្រះ មុនីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងនិងស្រុកចំនួន៣ គឺក្រុងកំពត ស្រុកទឹកឈូនិងស្រុកឈូក ។

ក្នុងស្រុកទាំងបីនៃ តំបន់ការពារធម្មជាតិនេះ គឺនៅក្នុងស្រុកទឹកឈូ ដែលមានបញ្ហា ដីធ្លីនៅសេសសល់  មិនទាន់បានដោះស្រាយរួច ដើម្បីចេញប័ណ្ណកម្ម សិទ្ធិជូនប្រជាពល រដ្ឋនៅឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *