ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រួតពិតនិត្យការអនុវត្តតួនាទី-ភារកិច្ច

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រួតពិតនិត្យការអនុវត្តតួនាទី-ភារកិច្ច

 

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រួតពិតនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២០។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំធំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេញ្ជាការការរងមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ ក្នុងពិធីនេះដែរក៏បានបំពាក់ឋានន្តរសក្តិជូននាយ នាយរងអាវុធហត្ថ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិដល់អង្គភាព និងអាវុធហត្ថដែលមានស្នាដៃផងដែរ៕សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *