រថយន្តធុនធំបុកកិនរថយន្ត៥គ្រឿង និងម៉ូតូ២គ្រឿងសំណាងគ្មានអ្នកស្លាប់និងរបួស

ខេត្តត្បូងឃ្មុំ៖ សតម្ថកិច្ចបានឲ្យដឹងថា នៅរសៀល ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០ ស្ថិតនៅលើ ផ្លូវជាតិលេខ៧  ក្នុង ភូមិ ទួលអង្គ្រង ឃុំ ក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីរថយន្តធុនធំបុកកិនរថយន្ត៥គ្រឿង និងម៉ូតូ២គ្រឿងសំណាងគ្មានអ្នកស្លាប់និងរបួស។

សមត្ថកិច្ចបានបន្តថា​ ហេតុការនេះបណ្តាលមកពីរថយន្តធំដាច់ហ្វាំង រ៉េចង្កូត ទៅ បុកកិន រថយន្តតូច៤ គ្រឿងទៀត ដែលកំពុងបើកបរនៅលើផ្លូវ និង បុកកិន ម៉ូតូ២ គ្រឿង ទៀត ដែលកំពុង បញ្ឈរ នៅ ចិញ្ចើមផ្លូវ ដោយ ពេលនោះ មាន ភ្លៀងធ្លាក់ខ្លាំង ផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពុំមានអ្នករងរបួសនោះឡើយ ដោយសារតែរថយន្តនិងម៉ូតូទាំងនេះ មិនមានមនុស្សនៅក្នុងរថយន្តនោះទេ គ្រាន់តែឈប់ចតនៅខាងៗផ្លូវតែប៉ុណ្ណោះ។ ក្រោយកើតហេតុ រថយន្តនិងម៉ូតូទាំងអស់ត្រូវបានសមត្ថកិច្ចអូស និងស្ទូច រួមទាំងតៃកុងរថយន្តធំបង្កហេតុយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *