ដើម្បីធានាដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព មន្ត្រីត្រូវបំពេញតួនាទី របស់ខ្លួនឲ្យមាន ប្រសិទ្ធភាពខ្ពស់

(ខេត្តកំពត)៖ បន្ទាប់ពីមានរបាយ ការណ៍លទ្ធផលសម្រេច បានរបស់រដ្ឋបាលខេត្ត តាមរយៈការឲ្យដឹងរបស់ លោក ជាវ តាយ អភិបាលខេត្ត ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាបាន លើកឡើងថា កំពតជាខេត្តមួយ មានសកត្តានុពល លើគ្រប់វិស័យ ហើយកំពតបាននឹង កំពុងអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស ហើយដើម្បីធានាដល់ ការអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាព និងចីរភាព ថ្នាក់ដឹកនាំ មន្ត្រីជុំវិញខេត្តត្រូវបន្ត ខិតខំបំពេញភារកិច្ច របស់ខ្លួនឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។

ការលើកឡើងបែនេះ ក្នុងកិច្ចជួបប្រជុំ ពិភាក្សាការងារជាមួយ លោក ជាវ តាយ អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកដើម្បីស្វែងយល់ពី ការរីកចម្រើនរបស់ ខេត្ត និងយន្តការដោះ ស្រាយទំនាស់ដីធ្លី នៅព្រឹកទី៣០ ខែកក្កដានេះ ពីសំណាក់ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ហៅកាត់ថាគណៈកម្មការទី១ នៃរដ្ឋសភា។

លោកបានបញ្ជាក់ទៀតថា បើតាមសេចក្តីរាយ ការណ៍របស់លោក អភិបាលខេត្ត, ខេត្តកំពតមានទីតាំង ភូមិសាស្រ្តអំណោយ ផលល្អណាស់ ហើយការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងដីធ្លី ការងាររៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ការងារដោះស្រាយវិវាទ ដីធ្លីក្រៅប្រព័ន្ធតុលាការ  ព្រមទាំងសកម្មភាព ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ មានលទ្ធផលល្អ ប្រសើរទាំងអស់។

ចំណែកវិស័យនិមួយៗ ដូចជាកសិកម្ម ធនធានទឹក ឧស្សាហកម្មវិទ្យា សាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍  រ៉ែនិងថាមពល ទេសចរណ៍ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាធារណការ អប់រំ សុខាភិបាល រៀបចំដែនដី នគររូបនីយកម្ម សំណង់ មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ចំណែកបញ្ហាមួយចំនួន  រដ្ឋបាលខេត្តក៏បាន នឹងកំពុងបានបន្ត ដោះស្រាយ សម្រុះសម្រួលឲ្យ បានប្រកបដោយ ប្រសិទ្ធភាព ឆ្លើយ តបតាមការចង់ បានរបស់ប្រជាពរដ្ឋ។

ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តក៏ ដូចមន្ទីរជំនាញនិង រដ្ឋបាលក្រុង ស្រុកក្នុងការអនុវត្ត តួនាទីភារកិច្ច និងដែនសមត្ថកិច្ច របស់ខ្លួន ស្របទៅនឹង គោលនយោបាយ និងគោលការណ៍របស់ រាជរដ្ឋាភិបាល ក៏ដូចជាច្បាប់និង លិខិតបទដ្ឋានគតិយុត្ត នានាបានល្អប្រសើរ ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេស និងការលើកកម្ពស់ជីវ ភាពរបស់ប្រជាពល រដ្ឋឲ្យបានកាន់តែ ល្អប្រសើរឡើងថែមទៀត។

ប៉ុន្តែដើម្បីធានាដល់ការ អភិវឌ្ឍន៍រីក ចម្រើនប្រកបដោយ និរន្តភាព និងចីរភាព ឯកលោកប្រធានបាន ជំរុញដល់មន្ត្រីថ្នាក់ដឹក នាជំវិញខេត្ត ត្រូវបន្តយកចិត្តទុក ដាក់បំពេញការងារភារ កិច្ចតាមតួនាទីរបស់ ខ្លួនឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ខ្ពស់ថែមទៀត ដោយផ្អែកតាម គោលការណ៍ច្បាប់ និងការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *