កម្មករក្រុមហ៊ុនចិញ្ចឹមសត្វស្វាម្នាក់ មានអាការៈមិនស្រួលខ្លួនឈឺដៃឈឺជើង ទៅសម្រាកព្យាបាលជំងឺនៅពេទ្យឯកជនមួយកន្លែងស្រាប់តែប្រតិកម្មថ្នាំបណ្តាលឱ្យស្លាប់

ខេត្តកំពង់ធំ)៖ ករណីមនុស្សឃាតដោយអចេតនា (ព្យាបាលបណ្ដាលឲ្យស្លាប់មនុស្ស នៅកន្លែងព្យាបាលពេទ្យឯកជន មួយកន្លែង )ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ២៣ និង ៤០ នាទី នៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំណុចផ្ទះពេទ្យឯកជន: ដែលមាន ឈ្មោះ ច្រឹប សុភី (ហៅឈុច) ភេទប្រុស ជនជាតិខ្មែរ មុខរបរ: ពេទ្យឯកជនមានច្បាប់ អនុញ្ញាត នៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ។ សពជនរងគ្រោះឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចិញ្ចឹមស្វា នៅភូមិស្លែងខ្ពស់ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះបានឆ្លើយបំភ្លឺថា ៖ រាល់ថ្ងៃជនរងគ្រោះគាត់ទៅធ្វើការនៅក្រុមហ៊ុនចិញ្ចឹមស្វាភូមិព្រៃព្រាល (ខ) ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ  ជាធម្មតា លុះដល់ថ្ងៃទី ២៨ ,ខែកក្កដា ឆ្នាំ,២០២០ ជនរងគ្រោះថាឈឺដៃឈឺជើង មិនទៅធ្វើការទេ ហើយបានទៅឲ្យពេទ្យពិនិត្យនៅភូមិសានគរ ដែលគ្រូពេទ្យនោះឈ្មោះ ច្រឹប សុភី ហៅឈុច ភេទប្រុស ក្រោយពីពិនិត្យរួចមក ពេទ្យថាជម្ងឺគ្រុនឈឺ ពេលនោះពេទ្យបានដាក់សេរ៉ូមឲ្យនៅកន្លែងពេទ្យតែម្ដងរហូតដល់វេលាម៉ោងប្រហែល ២០:០០ នាទី អស់សេរ៉ូម០៣ កំប្លោក ក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត មុនដាក់បានឲ្យថ្នាំគ្រាប់លេបសិន រួចដាក់សេរ៉ូមបន្តរហូត ដល់ម៉ោង ២៣:៤០ នាទី ជនរងគ្រោះក៏បានស្លាប់ ដោយដៃនៅកំពុងជាប់សេរ៉ូម។

ក្រោយទទួលព័ត៌មានបានភ្លាមសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងគ្រូពេទ្យកោសល្យវិច័យ  និងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យសាកសព។ បន្ទាប់ពីបានពិនិត្យធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាបឋមថា៖ ការស្លាប់នៃជនរងគ្រោះគឺអាចបណ្ដាលមកពីប្រតិកម្មថ្នំាដែលមកពីគ្រូពេទ្យព្យាបាលគ្មានជំនាញច្បាស់លាស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *