សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតជនជាតិចិនដូចគ្នាឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់។ ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ ដើម្បីជំរិតទារប្រាក់ ប៉ុន្ដែគេមិនទាន់ដឹងថា ចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។

បើតាមសេចក្ដីរាយការណ៍ ក្រៅពីឃាត់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះម្នាក់ហើយនោះ សមត្ថកិច្ចក៏ដកហូតបាន ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្នុងប្រតិបត្តិការនេះ  សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី  ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *