គ្រឿងញៀបំផ្លាញអនាគតផ្ទាល់ខ្លួនអ្នក ក្រុមគ្រួសារ និងសង្គមជាតិ

ខេត្តបាត់ដំបង: កាលពីថ្ងៃ សៅរ៍ ត្រូវនឹងថ្ងៃទី ១៨ខែ កក្តដាឆ្នាំ២០២០ វេលាម៉ោង ១៦និង១០នាទីចំណុចក្រុមទី១៧ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម  ឧត្តម សេនី យ៍ ទោ ( អ៊ុច  សុ ខុន)  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង  និងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី (កុយ   ហៀង ) ស្នង ការ រងផែន ការងារគ្រឿងញៀន នៃស្នងការដ្ឋាន  នគរបាលក្រុងបាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក (ឆាង  វណ្ណឆៃ) ជាអធិការនគរបាលក្រុងបាត់ដំបង កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខេត្ត បង្ក្រាបបានករណីរក្សាទុកដោយនូវខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង

សមត្ថកិច្ចបានធ្វើការ ឃាត់ ខ្លួនជនសង្ស័យចំនួន ០១នាក់

១-ឈ្មោះ  មាស វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្នាក់បណ្តោះអាសន្ន ក្រុម០៧ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

️វត្ថុតាងដែលសមត្ថកិច្ច ចាប់យកបានរួមមាន÷

-ថ្នាំញៀនប្រភេទ(មេតំហ្វេតាមីន ម៉ាទឹកកកICE)ចំនួន០២ថង់ ទម្ងន់៣៣.៧២ ក្រាមទំាងសំបក

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-កាបូបដាក់លុយពណ៍ឈាមជ្រូកចំនួន០១

ដោយមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់បង កម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ បន្តការឆែកឆេលំនៅដ្ឋាន របស់ជនសង្ស័យ នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រកឃើញវត្ថុតាង ទូរស័ព្ទដៃចំនួន០២ គ្រឿង

បច្ចុប្បន្នវត្ថុតាងនិងសង្ស័យត្រូវ បានបញ្ជូនទៅកាន់ការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕សឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *