សង្ស័យងងុយដេកពេលបើកបររថយន្ត រ៉េចង្កូតធ្លាក់ប្រឡាយទឹក រងរបួសធ្ងន់ស្រាល២នាក់

ខេត្តបាត់ដំបង៖ សង្ស័យងងុយដេកពេលបើកបររថយន្ត រ៉េចង្កូតធ្លាក់ប្រឡាយទឹក រងរបួសធ្ងន់ស្រាល២នាក់ កើតហេតុនៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧:៣០ នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី៤៩ ភូមិតាសី ឃុំតាម៉ឺន  ស្រុកថ្មគោល។

សមត្ថកិច្ចបានប្រាប់ថា ពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតាកូម៉ា(TACOMA) ពណ៍ស ស៊េរី២០០៣ ពាក់ស្លាកលេខភ្នំពេញ (2Q-4594 ) បើកពីទិសជើងទៅត្បូង ដល់ចំណុចកើតហេតុ បានរ៉េចង្កូតជ្រុលទៅចូលប្រឡាយគ្មានទឹកចិញ្ចើមផ្លូវខាងឆ្វេង បណ្តាលឱ្យអ្នកបើកបររថយន្តនិងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន០២ នាក់។

១-អ្នកបើកបររថយន្តឈ្មោះ ហេង ស៊ីនិត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ( រងរបួសធ្ងន់) ២.អ្នករួមដំណើរឈ្មោះ សុខ លីន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (រងរបួសស្រាល)។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវប្រជាពលរដ្ឋជួយយករថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។ ចំណែករថយន្តត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ តែត្រូវបានសមត្ថកិច្ចប្រគល់ សម្ភារវត្ថុឲ្យម្ចាស់វិញ ដើម្បីយកទៅជួសជុល៕ (សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *