មេបញ្ជាការកងរាជាអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងប្រតិភូកងរាជអាវុធហត្ថជាច្រើនរូបចូលរួមគោរពវិញ្ណាក្ខន្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូកងរាជអាវុធហត្ថជាច្រើនរូប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង០៨និង៤៩នាទី ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្នាយុ៦៦ឆ្នាំ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅគេហដ្ឋាននៃសពលេខ៨៣ ផ្លូវលេខ១២ គម្រោងទី៨ ផ្លាទីនៀម រ៉ូសាតូ (បូរីប៉េងហួត បឹងស្នោរ) ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះដែរអង្គភាពអាវុធហត្ថខេត្តក៏បានចូលរួមបច្ច័យចំនួន២,០០០,០០០(ពីរលានរៀល)ក្នុងកម្មវិធីបុណ្យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *