លោក ញឹក សារ៉ែន អភិបាលស្ដីទី ស្រុក កោះក្រឡ បានចូលរួមរំលែកទុក្ខសពចំនួនពីរគ្រួសារ

ខេត្តបាត់ដំបង៖ រសៀលថ្ងៃពុធ ១០រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា គ.ស ២០២០ លោក ញឹក សារ៉ែន អភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក តំណាងអោយឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគាស់ក្រឡ  ដែលមានការចូលរួមដោយ លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអធិការ អធិការរង មេបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកនាយករដ្ឋបាលសាលាស្រុក ព្រមទាំងមន្ត្រីរាជការជាច្រើនរូបបានចូលរួមសំដែងនូវសមានទុក្ខនិងរំលែកទុក្ខជាមួយគ្រួសារសពចំនួន២កន្លែង ស្ថិតនៅក្នុង២ភូមិផ្សេងគ្នាក្នុងស្រុកៈ

ចូលរួមរំលែកទុក្ខនិងចូលបុណ្យសព លោកស្រី ចាន់ ឡៃកាក់ ភរិយារបស់លោក តៅ តីន មេភូមិបឹងរាំង ឃុំធិបតី នូវថវិកាចំនួន ២០ម៉ឺនរៀល ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រីនិងអង្ករ៥០គីឡូក្រាម។

ចូលរួមរំលែកទុក្ខនិងចូលបុណ្យសពលោកតា អឿង នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ នូវថវិកាចំនួន២២ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *