ឈាម ស្រែក ស្បែក ហៅ ចិត្តឃោរឃៅ សម្លាប់ ប្រពន្ធ ទាំង មានកូន ក្នុង ផ្ទៃ ៥ ខែ រួចយក ដង ពូថៅញាត់ ចូល មាត់ ថែមទៀត

ភ្នំពេញ ៖ ជនសង្ស័យ ជា ប្តី ដែល សម្លាប់ ប្រពន្ធ ទាំង មានកូន ក្នុង ផ្ទៃ ៥ ខែ រួច យក ពូថៅ ញាត់ ចូល មាត់ ថែមទៀត ត្រូវ បាន កម្លាំង សមត្ថកិច្ច ក្របួច . កបាន ហើយ នៅ ថ្ងៃ ទី ១៣ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅ ចំណុច ផ្លូវ បេតុង ភូមិ ទ្រា សង្កាត់ ស្ទឹង មាន ជ័យ ទី ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ជន ដៃដល់ ដែលជា ប្ដី មានឈ្មោះ កែវ វណ្ណៈ ហៅ ណា ក់ អាយុ ២២ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ ក្នុង ដី ឡូ តិ៍ គ្មាន លេខ ភូមិ ទ្រា សង្កាត់ ស្ទឹង មាន ជ័យ ទី ១ ខណ្ឌមានជ័យ ។ ចំណែកឯ ស្ត្រី រង គ្រោះ ជាប្រពន្ធមានឈ្មោះ ស្រី ពៅ អាយុ ប្រហែល ៣៥ ឆ្នាំ មាន ផ្ទៃពោះ ប្រហែល ៥ ខែ ស្នាក់ នៅ កន្លែង កើតហេតុ ខាងលើ ។
សូម រម្លឹក ផង ដែរ ថា ហេតុការណ៍ ឃាតកម្ម ប្តី សម្លាប់ ប្រពន្ធ ទាំង កូន ក្នុង ផ្ទៃ ៥ ខែ នេះ កើតឡើង នៅ យប់ ថ្ងៃ ទី ១១ ខែកក្កដា ឆ្នាំ ២០២០ ។ មុន ពេល កើតហេតុ កុមារ ម្នាក់ ដែល រស់នៅ ក្បែរ កន្លែង កើតហេតុ បាន រៀបរាប់ ថា ខណៈ រូបគេ កំពុង អង្គុយ លេង ហ្គេ ម ទូរស័ព្ទ នៅផ្ទះ ដែល ស្ថិត ក្នុងភូមិ ទ្រា សង្កាត់ ស្ទឹង មាន ជ័យ ទី ១ ខណ្ឌមានជ័យ ស្រាប់តែ លែ សំឡេង ឈ្មោះ កែវ វណ្ណៈ ដែល រស់នៅ ក្នុង ដី ឡូត៍ ក្បែរ ផ្ទះ បាន ស្រែក ឲ្យ ប្រពន្ធ ថា ខាំ អណ្តាត ធ្វើ អី ហើយ ជនសង្ស័យ ឈ្មោះ កែវ វណ្ណៈ បាន ជិះ កង់ គេចខ្លួន បាត់ ។
ក្រោយមក ឈ្មោះ យន់ មក រា បាន ទូរស័ព្ទ ប្រាប់ ម្តាយ របស់ ខ្លួន ឲ្យ បានដឹង រឿង ក៏ ផ្អើល ឆោឡោ ឡើង ភ្លាម ៗ នោះ នៅ វេលា ម៉ោង ៨និង២០នាទីយប់ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ស្ទឹង មាន ជ័យ ទី ១ បាន ចុះ មក ដល់ កន្លែង កើតហេតុ ក៏ ឃើញ ជន រង គ្រោះ ដេក ស្លាប់ ដោយ មាន ពូថៅ ដង ឈើ នៅ ក្នុង មាត់ និង មាន ស្កុ ត ថ្លា ១ ដុំ នៅ ក្បែរ ខ្លួន សព ។
ក្រោយមក សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ស្ទឹង មាន ជ័យ ទី ១ បាន ធ្វើការ ទំនាក់ទំនង ទៅ ការិយាល័យ ជំនាញ កោសល្យ វិ ច្ច័ យ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និង លោក វេជ្ជបណ្ឌិត ន ង សុ វ ណ្ណា រ័ ត្ន គ្រូពេទ្យ កោសល្យ វិ ច្ច័ យ រាជធានី ភ្នំពេញ ដើម្បី ចុះ មក ធ្វើការ ពិនិត្យ មើល សាកសព ស្ត្រី រង គ្រោះ ខាងលើ និង បាន បញ្ជាក់ ថា សព ជន រង គ្រោះ ស្លាប់ ដោយសារ ការ ថប់ដង្ហើម បណ្ដាល មក ពី យក ពូថៅ ញាត់ មាត់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *