ជនសង្ស័យប្រុស ស្រី ចំនួន០៨នាក់ត្រូវបានកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ :កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបាន ធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុស ស្រី ចំនួន០៨នាកនាព្រឹកថ្ងៃទី 13 ខែកក្កដាឆ្នាំ 2012 ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ
ធ្វើការ បង្ក្រាបបានក្នុង ករណីផ្សេងគ្នា។
១.ឈ្មោះ ទិត ហ៊ា ហៅ ហួរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
២. ឈ្មោះ សាញ់ ចិន្តា ភេទប្រុស (ភេទទី៣) អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បំរើការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៣. ឈ្មោះ ឈាន ស្រ៉ឺ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់១ ក្រុងព្រះសីហនុ។
៤.ឈ្មោះ ឌូក ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
៥.ឈ្មោះ ហង់ វ៉ិត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
៦.ឈ្មោះ ប៉ា វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
៧.ឈ្មោះ ហ្វៀង ហ្វានឡុត (Nguyen Van Luat) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។
៨.ឈ្មោះ អំ ឡាត់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាង ដែលកម្លាំងចាប់យកបាន រួមមាន ម្សៅថ្នាំញៀនចំនួន២៥កញ្ចប់,ទូរស័ព្ទចំនួន ០៣គ្រឿង,ម៉ូតូចំនួន០១គ្រឿង,វិទ្យុទាក់ទង១៣គ្រឿង,អាវុធខ្លី០១ដើម ម៉ាកCF៩៨ គ្រាប់ចំនួន០៨,ប្រាក់រៀល ចំនួន២០០.០០០រៀលនិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត រៀបចំបញ្ជូន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *