នគរបាលប្រឆាំងសេដ្ឋកិច្ចឆែកឆេររកឃើញឆ្អឹងមាន់ និងប្រហិតខូចគុណភាព ជាង៧០០គីឡូក្រាម នាំចូលពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចុះឆែកឆេរបង្ក្រាបផលិតផលបក្សី ឆ្អឹងមាន់ និងប្រហិត ខូចគុណភាពខុសច្បាប់នាំពីប្រទេសថៃចូលប្រទេសកម្ពុជាជាង៧០០គីឡូក្រាម នៅរសៀលថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ នៅខាងកើតព្រះវិហារខ្មែរអ៊ីស្លាម៥០ម៉ែត្រ ក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាន់ឫទ្ធិស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផលិតផលបក្សី ឆ្អឹងមាន់ និងប្រហិតចំរុះ ខូចគុណភាព ទំងន់៧៤៨គីឡូក្រាម មាន៖ ឆ្អឹងមាន់ ៤៥២គីឡូក្រាម និងប្រហិតចំរុះ ២៩៦គីឡូ មានម្ចាស់ចំនួនបីនាក់ ដែលលួចនាំពីប្រទេសថៃចូលកម្ពុជាដោយខុសច្បាប់តាមច្រករបៀង។

លោកបញ្ជាក់ថា ទំនិញទាំងនេះ គឺវេចខ្ចប់ទុកដាក់មិនត្រឹមត្រូវធ្វើឲ្យទំនិញខូចគុណភាព និងការនាំចូលដោយខុសច្បាប់ពុំមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញ។ ចំពោះម្ចាស់ទាំង០៣នាក់ ត្រូវនាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមច្បាប់ រីឯវត្ថុតាងផលិតផលបក្សីឆ្អឹងមាន់ ប្រហិតចម្រុះ ត្រូវយកទៅដុតកម្ទេចចោល៕ (សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *