ថ្នាំញៀន និងជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនៅចិត្របុរី

ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០ នេះ ក្រោយពីបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគបាលខេត្តក្រចេះ និងមានការសម្របសម្រួលពីលោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយកន្លែងនៅចំណុច ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក អេង ហឿន បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១.ឈ្មោះ ឈាវ សុីនា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ហ៊ួន ប៊ុនធិ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ) ។
៣.ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ជាមួយគ្នានេះកម្លាំងរបស់លោកដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់(ធំ០៩កញ្ចប់,តូច០២កញ្ចប់) ជិត1គីឡូក្រាម ថ្នាំគ្រាប់(សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់(ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់)ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿងទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០២ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ០៣នាក់និងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

ក្រោយពីមានការបង្ក្រាបគ្រឿងញៀននៅចំណុចភូមិឃុំខាងលើនេះរួចមកប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំបុសលាវ និងមហាជនទូរទៅក៍មានការសាទរយ៉ាងខ្លាំងក្រៃលែងចំពោះសម្ថកិច្ចដែលលោកខិតខំធ្វើការទាំងយប់ថ្ងៃដោយមិនបណ្តោយអោយបទល្មើសនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *