លោកវីរសេនីយ៍ឯក សៅ សារឿន អធិការស្រុកថ្មពួកនាំអំណោយជូនដល់លោកយាយចាស់ជរាក្រីក្រមួយគ្រួសារក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ២០២០លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក

ថ្មពួក បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយសំភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន យកទៅចែក

ជូនប្រជាពលរដ្ឋ ក្រីក្រចាស់ជរា 0១គ្រួសារ ឈ្មោះលោកយាយ ចេប យិម អាយុ៧៣ឆ្នាំ ដែលរសនៅក្នុងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

អំណោយដ៏ថ្លៃថ្លាដែលដឹកនាំដោយលោកអធិការនគរបាលស្រុក ថ្មពួក ជូនលោកយាយ អាចជួយកាត់បន្ថយភាពខ្វះខាតរបស់លោកយាយបានខ្លះ ឃើញថាលោកយាយមានការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលមាន

លោកអធិការបានយកអំណោយដ៏ថ្លៃថ្លានេះជូនគាត់ដែលគាត់កំពុងមានការខ្វះខាតដូច្នេះ។ ទឹកចិត្តបងល្អរបស់លោក សៅ សារឿន អធិការនគរបាលស្រុក ថ្មពួក ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូលមានការស្រឡាញ់ និងសប្បាយចិត្តយ៉ាងខ្លាំង ដែលលោកអធិការមានការយកចិត្តទុកដាក់ លើបងប្អូនប្រជាពរដ្ឋនិងការពារសន្តិសុខជូនដល់ពួកគាត់ ធ្វើឲ្យពួកគាត់មានការចងចាំក្នុងចិត្តនូវសន្តានចិត្តដ៏ល្អរបស់លោកអធិការជានិច្ច៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *