លោកស្រី ឱ វណ្ណឌីន ចុះមកស្វែងយល់ ជុំវិញការអនុវត្តបទ បញ្ជារបស់រដ្ឋាភិបាល និងសេចក្តីណែនាំ  របស់ក្រសួងសុខាភិបាល ការទប់ស្កាត់រីករាល ដាលជម្ងឺ កូវីត.១៩ ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងរដ្ឋ លេខាជិការក្រសួងសុខា ភិបាលបាន ចុះមកស្វែងយល់ជុំវិញ ការអនុវត្តបទបញ្ជារបស់ រដ្ឋាភិបាលនិងសេចក្តី ណែនាំរបស់ក្រសួង សុខាភិបាលស្តីពីការទប់ ស្កាត់ការរីករាលដាលជម្ងឺ កូវីដ.១៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងសាល ប្រជុំសាលាខេត្ត ដោយមានការចូលរួម លោកអ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះ លោកស្រី ឱ វណ្ណឌីនបានធ្វើការកោត សរសើរ ដល់អាជ្ញាធរខេត្ត បន្ទាយមានជ័យ ក្នុងការបង្ការ ទប់ស្កាត់ការរីករាល់ ដាលវីរុសកូវីដ-១៩ និងការអនុវត្តវិធាន ការរបស់ក្រសួងសុខា ភិបាលកន្លងមកដែល បានដាក់ចេញវិធាន ការនានា និងមានកិច្ចសហការយ៉ាង ល្អប្រសើរ ជាមួយនឹងភាគីថៃ ក្នុងការទទួលបង ប្អូនពលករខ្មែរ ដែលភាគី ថៃបានបញ្ជូនមកវិញ តាមច្រកព្រំដែន ដែលមានការរៀបចំទី តាំងបានយ៉ាងល្អ និងមានប្រសិទ្ធភាព។

លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ឲ្យដឹង បន្តទៀតថារឿងកូវីដ.១៩នេះ លោកស្រីសុំឲ្យអាជ្ញាធរខេត្ត ត្រូវបន្តការប្រុងប្រយ័ត្ន ផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណីនាំចូលពី ប្រទេសជិតខាង ក្នុងនោះទប់ស្កាត់ការ លួចឆ្លងដែនរបស់បង ប្អូនពលករ ដើម្បីទៅរកការងារ នៅប្រទេសថៃ ដែលវាជាហានី ភ័យខ្ពស់ពីការឆ្លងកូវីដ-១៩នេះ។

ក្នុងនោះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តបន្ទាយមានជ័យជា ខេត្តជាប់ព្រំដែន ប្រទេសថៃ ដែលជា ក្តីព្រួយបារម្ភមួយ ដែលទាមទារឲ្យអាជ្ញាធរ ត្រូវបង្កើនការទប់ស្កាត់ ឲ្យបានខ្ពស់។

ចំពោះការធ្វើដំណើរចេញ ចូលទៅប្រទេសថៃ ព្រោះខេត្តបន្ទាយមានជ័យ មានច្រករបៀងច្រើនពិបាកក្នុ ងការទប់ស្កាត់ ជាពិសេសបងប្អូន ពលករលួចឆ្លងដែន ទៅទឹកដីថៃ ដែលមកទល់ពេលនេះ មានពលករ មកពីថៃជិត៧ម៉ឺននាក់ ដែលបានឆ្លងកាត់ការ ត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់ពីក្រុមការងារ មុនពេលឲ្យចេញដំណើរ ត្រលប់ទៅមណ្ឌល ចត្តាឡីស័ក ឬស្រុកកំណើត របស់ខ្លួនវិញ។

ទន្ទឹមនឹងនោះ លោកអ៊ុំរាត្រីបានមាន ប្រសាសន៍ថាកន្លង មកអាជ្ញាធរ ខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែលបាន យកចិត្តទុកដាក់ ដាក់ចេញនូវ វិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការ រីករាលដាលពីការចម្លង កូវីដ-១៩ ហើយពល រដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាង ល្អប្រសើរជាមួយនឹងការ ដាក់នូវវិធានការរបស់ អាជ្ញាធរ។

លោក អ៊ុំ រាត្រីថារដ្ឋបាល របស់លោក និងខិតខំអំពាវ នាវឲ្យការកៀគរ ជួយគាំទ្រប្រតិបត្តិការ របស់ក្រុម ការងារសុខាភិបាល កងកម្លាំងដែល ឈរជើងតាមគោល ដៅនានា ពិសេសតាមបន្ទាត់ ព្រំដែនឲ្យដល់ បងប្អូនពលរដ្ឋក្នុងខេត្ត ត្រូវបន្តអនុវត្តនូវវិធាន ការដែលប្រមុខ រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ អនាម័យលាងសម្អាតដៃ ជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែលជាពិសេស ត្រូវពាក់ម៉ាក់ការពារពេល ចេញធ្វើដំណើរតាមទី សាធារណៈផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *