បើកម៉ូតូមិនប្រកាន់ ស្តាំទៅបុកគោយន្តកន្ត្រៃ ពេញទំហឹងបណ្តាលឲ្យ អ្នកបើកម៉ូតូរបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បើកម៉ូតូមិន ប្រកាន់ស្តាំស្រាប់ទៅ បុកគោយន្តកន្ត្រៃពេញ ទំហឹងបណ្តាលឲ្យ អ្នកបើកម៉ូតូរបួស ធ្ងន់នៅវេលាម៉ោង ៨ព្រឹក នៅថ្ងៃទី៥ ខែកក្កដា  ឆ្នាំ២០២០ នៅលើផ្លូវ ២៦៨A ត្រង់ចំណុចភូមិ ប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថាមុនកើក ហេតុនោះ មានគោយន្ត កន្ត្រៃអ្នកបើកឈ្មោះ ហ៊ាន ភឿយ ភេទ ប្រុស អាយុ ៥២ឆ្នាំ   មានទីលំនៅ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពីត្បូងទៅជើងពេលបើក ដល់ចំណុចកើតហេតុ មានម៉ូតូម៉ាក MSX ពណ៌ត្រួយចេក ស្លាកលេខសៀមរាប១AB. 1396  អ្នកបើកឈ្មោះ សេង សុន ភេទ ប្រុស អាយុ ២១ឆ្នាំ រស់ភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកច្រាសទិសគ្នាក្នុង ល្បឿនលឿនដោយសារ បើកមិនប្រកាន់ស្តាំក៏ទៅ បុកគោយន្តកន្ត្រៃពេញ ទំហឹងបណ្តាល ឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់  បាក់ភ្លៅខាងស្ដាំក្រោយ ពីកើតហេតុហើយត្រូវបាន សាច់ញ្ញាតិដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ ទៀតថាមូលហេតុបង្កឲ្យ គ្រោះថ្នាក់នេះមកពីអ្នកបើក ម៉ូតូមិនប្រកាន់ស្តាំ ។

វត្ថុតាងម៉ូតូ និងគោយន្តកន្ត្រៃ ត្រូវបានយកមករក្សាទុក នៅប៉ុសិ៍រដ្ឋបាល ប៉ោយចារ ស្រុកភ្នំស្រុក រងចាំដោះ ស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *