ដីអាងម្កាក់៣០០ហិចតា ដែលប្រជាពលរដ្ឋធ្វើ ស្រែរាល់ឆ្នាំត្រូវបានក្រុម ឈ្មួយកាយដីលក់ យ៉ាងអាណាធិបតេយ្យ សំអាងថាកាយ ដីស្តារអាង

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារបានកើតទុក្ខមិន សុចចិត្តលើកគ្នាមក តវ៉ាហើយធ្វើការ ចោទប្រកាន់លោក ដឹប លន់ ឈ្មួញកាយដីលក់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងជាអ្នកយាម អាងម្កាក់ផងបាន យកម៉ៃខូជាច្រើន គ្រឿងកាយដីក្នុងអាង ដឹកលក់ពេញភូមិ យ៉ាងអាណាធិបតេយ្យព្រោះ សំអាងថាស្តារអាង យកទឹកប្រើដើម្បីអភិវឌ្ឍន៍ ដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផលក្នុងដី អាងនេះជាង៣០ ឆ្នាំកន្លងមកហើយ នៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងអាងម្កាក់ ស្ថិតក្នុងភូមិម្កាក់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តចន្ទាយមានជ័យ។

លោក ពៃផាន ភេទប្រុស អាយុ៦៦ឆ្នាំ និងប្រជាពលរដ្ឋ មកតវ៉ាជាច្រើននាក់ទៀត បាននិយាយដូចគ្នាថា អាងម្កាក់នេះព័ទ្ធជុំ វិញដោយភ្លឺមាន ចំនួន៣០០ហិចតា មានប្រជាពលរដ្ឋ អាស្រ័យផលក្នុងអា នេះជាច្រើនគ្រួសារ តាំងពីសម័យ៧៩ រហូតមកដល់សព្វថ្ងៃនេះ ។

ប្រជាពលរដ្ឋបាន និយាយបន្ត ថាលោកដឹបលន់ ជាសមាជិកក្រុម ប្រឹក្សាសង្កាត់ ជាឈ្មួញកាយដីលក់  យ៉ាងខ្លាំងនៅក្នុង តំបន់នេះថែមទាំង ជាអ្នកយាមអាងម្កាក់ ដ៏មានឥទ្ធិពលទៀតផង។

ប្រជាពលរដ្ឋបាន និយាយបន្តថាកន្លងមក គាត់ចង់ឲ្យអាជ្ញាធរកាយ ប្រឡាយជុំវិញអាងនេះ ដើម្បីយកទឹកមកដាក់ ស្រែតែអាជ្ញធរមិន ធ្វើស្ងាត់ឈឹង លុះនៅ ថ្ងៃទី៥ខែកក្កដា នេះស្រាប់តែមានម៉ៃ ខូ៣គ្រឿងបានកាយដី ក្នុងអាងដាក់ឡានដឹក លក់ពេញតែភូមិស្រប ពេលនោះប្រជាពលរដ្ឋ បាននាំគ្នារត់ទៅសួ លោកចៅសង្កាត់ ឈ្មោះ ស្រី ហឿង គាត់បានប្រាប់ប្រជាពលរដ្ឋ វិញថាគេស្តារអាងយក ដីលក់ជារឿងធម្មតា ដើម្បីធ្វើការអភិវឌ្ឍន៍ តំបន់នេះ ចំណែកលោក ដឹបលន់បាននិយាយ ថាដរាបណាប្រជាពលរដ្ឋ ទិញដីពីគាត់គាត់ កាយដីពីក្នុងអាង នេះលក់រហូរ បើចង់ជ្រាបព័ត៍មាន ឲ្យបានច្បាស់ទៅសួរលោក អភិបាលក្រុង និងលោក អភិបាលខេត្តទៅ។

ចំណែកប្រជាពលរដ្ឋ បាននិយាយបន្តថាគាត់ ទទួលស្គាល់ថាដីក្នុង អាងម្កាក់នេះជាដីរបស់ រដ្ឋបើរដ្ឋចង់យកដី នេះទៅអភិវឌ្ឍជារូបភាព អ្វីមួយគាត់ក៏មិនថាប៉ុន្តែ គាត់ចង់ឲ្យមន្ត្រីពាក់ព័ន្ធ ទាំងអស់ចេញជា លិខិតស្នាមអ្វីមួយឲ្យ ពិតប្រាកដជាក់ស្ដែង ឲ្យគាត់មើលទើបគាត់ អស់ចិត្តតែបើឈ្មួញ កាយដីក្នុងអាង ជាដីស្រែរបស់គាត់ ដាក់ឡានដឹកលក់វិញ តែភូមិយកលុយដាក់ ហោរប៉ៅដោយឈ្មួញ ម្នាក់គាត់មិន សុខចិត្តដាច់ខាត។

ប្រជាពលរដ្ឋទាំងអស់ មិនពេញចិត្តទៅលើឈ្មោះ ដប់លន់ទាល់តែសោះ ព្រោះកន្លងមកម្នាក់នេះ ធ្លាប់ប្រើអំណាច គ្រាន់តែប្រជាពលរដ្ឋ ទៅបង់ត្រីយកមកហូប នៅខែវស្សាគាត់មិនឲ្យ បង់ដាច់ខាតសំអាថា ជាតំបន់អភិរក្សម្យ៉ាង វិញទៀតបើប្រជាពលរដ្ឋ ណាធ្វើស្រែលិចទឹកនិង ខ្វះទឹកទាល់តែសុំអង្វរ គាត់ទើបគាត់ធ្វើ។

ចំណែកលោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថាអាជ្ញាធរ ខេត្តនិងធនធានទឹក បានអនុញ្ញាត្តិឲ្យអាជីវករ ហ្នឹងជាដៃគូរបស់ក្រុម ហ៊ុមមួយមានការទទួលស្គាល់ ហើយគេអនុញ្ញាតឲ្យ ស្តារអាងនេះជាទ្រង់ ទ្រាយក្នុងកំរិត ខេត្តតែប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *